27 C
Phnom Penh
Saturday, December 21, 2024
- Advertisement -spot_img

ពិតជាគួរឲ្យស្រណោះខ្លាំងណាស់លោកអើយ ! ក្មេងដែលត្រូវបានប៉ូលិសប្រើអំពើហិង្សា កំពុងស្ថិតនៅមន្ទីរពេទ្យនៅឡើយ

- Advertisement -spot_img

តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា «ចៅស្រីគួរឲ្យអាណិត អាយុទើបតែ១៣ ខែ ត្រូវរងគ្រោះដោយអំពើហិង្សា ពេលនេះកំពង់ស្ថិតក្នុងការ បន្តតាមដាន របស់ក្រុមគ្រូពេទ្យជ័យវរន្ម័ទី៧(គន្ធបុប្ផា)ខេត្តសៀមរាប»។ ការលើកឡើងរបស់លោកស្រី យូ សុភា ធ្វើឡើងបន្ទាប់ពីបានទទួលការណែនាំពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប ឲ្យធ្វើកិច្ចការនេះជាបន្ទាន់។ ជាមួយគ្នានេះដែរ លោកប្រាក់ សោ ភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងជាអភិបាលរងខេត្តសៀមរាប ក៏បានបង្ហោះសារតាមប្រព័ន្ធហ្វេសប៊ុក ដោយមានរូបក្មេងរងគ្រោះ ដោយអមនិងសំណេរថា « លើកដៃទៅរួច »។ ជនសង្ស័យជានគរបាលរូបនេះ មានឋានៈនិងតួនាទី ព្រិន្ទបាលឯក ឈ្មោះលក្ខិណា វីរៈរិទ្ធ ប្រុស អត្តលេខ 71848 ឋានៈនាយរងផ្នែក គ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ។ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បើទោះបីជាមានការជជែកគ្នា និងមានបទបញ្ជាពីអភិបាលខេត្តសៀមរាប ទៀ សីហា ឲ្យមន្ត្រីសមត្ថកិច្ចជំនាញចុះស៊ើបអង្កេត លើ ឈ្មោះលក្ខិណា វីរៈរិទ្ធ រូបនេះ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ជនសង្ស័យ រូបនេះ នៅមិនទាន់ត្រូវបានសមត្ថកិច្ច ហៅមកបំភ្លឺនៅឡើយ ខណៈជនសង្ស័យរូបនេះកំពុងតែជាប់រៀនវគ្គបំប៉នជំនាញ នៅខេត្តកំពង់ស្ពឺ ឯណោះ។

មន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់សារព័ត៌មានគីរីដងរែកថា ចំពោះករណីខាងលើនេះស្នងការនគរបាលខេត្តសៀមរាប បានមានចំណាត់ការទៅលើជនសង្ស័យរួចហើយ ដោយសមត្ថកិច្ចកំពុងតែស៊ើបអង្កេតនិងបន្តនីតិវិធី។ ជាមួយនេះគ្នានេះ មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ចំពោះករណីនេះ ម្ដាយជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងចូលមកការិយាល័យជំនាញរួចហើយ និងកំពុងដំណើរការនីតិវិធី។

អង្គភាពសារព័ត៌មានគិរីដងរែកនឹងតាមដានរឿងនេះ បន្តទៀត ដើម្បីធ្វើសេចក្តីរាយការណ៏ជូនដល់ប្រិយមិត្តដែលតែងតែគ្រាំទ្រសារព័ត៌មានគីរីដងរែកយើងខ្ញុំ៕

តាមដានព័ត៌មានគីរីដងរែក ច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img