26 C
Phnom Penh
Friday, September 20, 2024
- Advertisement -spot_img

ពលរដ្ឋខេត្តកំពត មានការយល់ដឹង និងចូលរួមត្រួតពិនិត្យបច្ចេកទេសយានយន្ត តាមការកំណត់បានត្រឹមត្រូវ

- Advertisement -spot_img

កំពត៖ អ្នកជំនាញត្រួតពិនិត្យបច្ចេកទេសយានយន្ត(ឆៀក) បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តកំពត រយៈពេលចុងក្រោយនេះ មានការចូលរួមត្រួតពិនិត្យបច្ចេកទេសយានយន្តបានល្អប្រសើរ ហើយរថយន្តភាគច្រើនរក្សាបាននូវលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ពិសេសគ្មានការផុតសុពលភាពទេ។ ខណៈដែលប្រជាពលរដ្ឋជាម្ចាស់រថយន្តបានបញ្ជាក់ថា ការត្រួតពិនិត្យ ឆៀក ជាកាតព្វកិច្ចរបស់ម្ចាស់យានយន្ត ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។

លោក សូ លីដា ប្រធានក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ចល័តខ្សែទី២ នៅខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២២ ថា លោកចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនេះ មានរយៈពេល ៣សប្តាហ៍ ហើយនេះជាសប្តាហ៍ទី២។ ការធ្វើឆៀកនឹងបញ្ចប់នៅសប្តាហ៍ក្រោយត្រឹមថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២។ តាមការចុះអនុវត្ត ក្នុងរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋខេត្តកំពតមានការយល់ដឹងច្រើន និងបានចូលរួមយកយានយន្តរបស់ខ្លួនមកឆៀកបានត្រឹមត្រូវតាមពេលវេលាកំណត់។ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅខេត្តកំពតលើកនេះ ក្នុងមួយថ្ងៃអាចធ្វើបានចន្លោះពី ៥០ ទៅ ៧០គ្រឿង។ ចំពោះការផាកពិន័យហួសថ្ងៃកំណត់ ឬបញ្ហាមិនគ្រប់លក្ខណៈបច្ចេកទេស មិនមាននោះទេ។

ចំណែកឯប្រជាពលរដ្ឋដែលជាម្ចាស់យានយន្ត បានប្រាប់ពីការយល់ដឹងរបស់ខ្លួនថា ការចូលរួមក្នុងការយកយានយន្តទៅ ឆៀក ជាកាតព្វកិច្ចរបស់ម្ចាស់យានយន្តគ្រប់រូប ដើម្បីធានាបានថា ម្ចាស់យានយន្តយល់ដឹងអំពីច្បាប់ចរាចរណ៍ យល់ដឹងអំពីការថែរក្សាយានយន្ត និងយល់ដឹងអំពីលិខិតបទដ្ឋាន ក្នុងនាមជាម្ចាស់ និងជាអ្នកបញ្ជាចង្កូតយានយន្ត ដូចជាអ្នកបើកបរត្រូវមានកាតគ្រីរថយន្ត សំបុត្រឆៀក និងប័ណ្ណបើកបរជាដើម។

មន្ត្រីជំនាញមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពត បានឱ្យដឹងដែរថា ប្រជាពលរដ្ឋក្នុងខេត្តមានការយល់ដឹងច្រើននៅក្នុងរយៈពេលចុងក្រោយនេះ ឱ្យតែមានការចុះ ឆៀក ប្រជាពលរដ្ឋតែងនាំគ្នាធ្វើជាហូរហែរ ហើយក្នុងនោះគេសង្កេតឃើញថា គ្មានយានយន្តណាមិនគ្រប់លក្ខណៈបច្ចេកទេស ឬកែច្នៃ ឬផុតសុពលភាពឆៀកត្រូវផាកពិន័យនោះទេ ខណៈដែលចំនួនយានយន្តថ្មីជាច្រើនគ្រឿង ក៏ត្រូវយកឆៀកផងដែរ៕


អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img