23 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ផ្អើលទាំងអ្នកភូមិ និងសមត្ថកិច្ចករណីបាត់ក្មេងស្រី អាយុ ៨ឆ្នាំ ឃើញតែកាបូបនៅក្នុងព្រៃ

- Advertisement -spot_img

បន្ទាយមានជ័យ ÷ បង្ករការភ្ញាក់ផ្អើលពេញ ក្រុងប៉ោយប៉ែតបន្ទាប់ពីក្មេងស្រី សិស្សសាលាម្នាក់ អាយុ ៨ឆ្នាំ បានបាត់ខ្លួនដោយមិន ទាន់ដឹងមូលហេតុច្បាស់លាស់បន្ទាប់ពីទៅរៀន ហើយមិនឃើញត្រឡប់ទៅផ្ទះវិញ ។ ខណៈពេលនេះ សមត្ថកិច្ចចម្រុះ មានដូចជា កម្លាំងអាវុធហត្ថ នគរបាលរដ្ឋបាល នគរបាលការពារព្រំដែន កម្លាំងយោធា និងអ្នកភូមិ អ្នកស្រុក កំពុងតាមស្វែងរក។ ករណីនេះកើតឡើងនៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នាថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២២។

បុរសជាឪពុកមានឈ្មោះ សំ សាន្ត អាយុ ៣១ ឆ្នាំ ម្តាយឈ្មោះ យាន ខេមរា អាយុ ៣២ ឆ្នាំ ។គ្រួសានេះ មានកូន ស្រី ចំនួន ២នាក់ ហើយក្មេងស្រី ដែលបាត់ខ្លួនជាកូនច្បង អាយុ ៨ឆ្នាំ ឈ្មោះ លួត លីហ្សា ហៅ កន្ទ្រីត ជាសិស្សរៀន ថ្នាក់ទី២ នៃ សាលាបឋមសិក្សាទំនប់ក៥ ។

ស្ត្រីជាម្តាយ បានប្រាប់សារព័ត៌មាន យើង ឲ្យដឹងថា កូនស្រីរបស់ គាត់មិនដឹងបាត់ខ្លួនតាំងពី ម៉ោងប៉ុន្មានឡើយ ដោយសារគាត់ដឹងត្រឹមតែថា កូនបានចេញពីផ្ទះមុនម៉ោង ៧ព្រឹក ទៅសាលារៀន ដូចពេលមុនៗ ។ គាត់បន្តថា លុះម៉ោងជាង ១១ ថ្ងៃ មិនឃើញកូនត្រឡប់មកផ្ទះ ទើបទៅសួរ គ្រូ ស្រាប់តែ អ្នកគ្រូ ប្រចាំថ្នាក់ បានប្រាប់ថា ថ្ងៃនេះ មិនឃើញ កូនរបស់គាត់ ទៅរៀនទេ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលឆោឡោបាត់កូនតែម្តង។

ម្តាយឪពុក ក្មេងស្រី ដែលបាត់ខ្លួន បាននាំគ្នាដើរកកូន ដោយឲ្យពលរដ្ឋដទៃទៀត ជួយ ចុះរាវ ក្នុងប្រឡាយទឹក ជាប់ផ្លូវអតីតទំនប់ក៥ ដែលជាផ្លូវទៅ សាលាតែមិនឃើញ។ ករណីតាមរកផ្អើលភូមិនេះសិស្សស្រីនៅតែបាត់ខ្លួនដដែលបន្សល់តែកាបូបសៀវភៅមិនមែនដាក់ចោលឬនៅតាមផ្លូវទេគឺបោះចូលក្នុងព្រៃកន្ទ្រាំងខែត គេសង្ស័យថាអាចជា ស្នាដៃរបស់ជនណាម្នាក់ ព្រោះក្នុងកាបូបនោះមាន ទាំងស្បែកជើង ក្មេងស្រី ឯសៀវភៅ ក៍ឃើញ កាត់ដាច់ជា ២ កំណាត់ រីឯដបទឹក និងសៀវភៅមានជាប់ស្មៅផងដែរ។

សូមបញ្ជាក់ថាទោះបីជាមានការតាមស្វែង រកយ៉ាងស្វាត់ស្វែង ក៍ដោយរហូតមកទល់ម៉ោងជាង ៥រសៀល ថ្ងៃដដែលនេះ ក្មេងស្រីមិនទាន់ រកឃើញនៅឡើយ ខណៈឪពុកម្តាយក្មេងស្រីរូបនេះបានត្រឹមតែទ្រហ៊រយំបោកខ្លួនដូចអកចង់ជួបកូនវិញខណៈរឿងនេះគេ នៅមិនទាន់ដឹងថាជាករណីអ្វី ឲ្យពិតប្រាកដនៅឡើយទេ ៕

អត្ថបទ និងរូបភាបដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img