26 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

ផ្លូវ​ក្រវាត់​ព្រំដែន​សាងសង់​ចម្ងាយ​ត្រឹម ១០ ទៅ ៣០ ម៉ែត្រ​ ពី​បង្គោល​​​ព្រំដែន​

- Advertisement -spot_img

នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាន​អះអាង​ថា ផ្លូវ​ក្រវាត់​ព្រំដែន​ដែល​កម្ពុជា​បាន​សាងសង់​ កន្លែង​​ខ្លះ​មាន​ចម្ងាយ​ត្រឹម ១០ ទៅ ៣០ ម៉ែត្រ​ពី​បង្គោល​ព្រំដែន​ប៉ុណ្ណោះ។ ការ​គូស​បញ្ជាក់​បែប​នេះ ក្នុង​ឱកាស​ដែល​ប្រមុខ​ដឹកនាំ​កម្ពុជា​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះ​សំណាល ​និង​ពិសា​ភោជនាហារ​រៀបចំឡើង​ដោយ​សមាគម​ឧកញ៉ា​កម្ពុជា និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី ០២ ខែ​សីហា ឆ្នាំ​២០២៤​។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា តាម​រយៈ​ផ្លូវ​ក្រវាត់ព្រំដែន​ ពលរដ្ឋ​អាច​ជិះ​​រថយន្ត​ធ្វើ​ដំណើរមើលឃើញបង្គោល​​ព្រំដែនបាន​យ៉ាងកៀក​ ​ដែលកន្លែង​ខ្លះ​​មានចម្ងាយ​ត្រឹម ១០ ទៅ ៣០ ម៉ែត្រ​​​ប៉ុណ្ណោះ។ ប្រមុខ​ដឹកនាំ​កម្ពុជាបាន​បន្ត​ថា ក្នុង​ពេល​ជួបជជែក​ជាមួយ​ប្រជា​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​កាលពីពេលថ្មីៗនេះ ពលរដ្ឋ​បានលើកពី​ការ​ស្ថាបនា​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​ ដែល​ពីមុន​អត់​ទាន់​មាន​ផ្លូវ ពលរដ្ឋ​​ចង់​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិមួយ​​ ត្រូវ​សុំ​ផ្លូវ​ចូល​តាម​ទឹកដី​ប្រទេស​វៀតណាម​។ ប៉ុន្តែ​ក្រោយមាន​​​ផ្លូវ​ក្រវាត់​ព្រំដែន​​ ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ដោយ​មិន​បាច់​​សុំ​ផ្លូវ​ចូល​តាម​ប្រទេស​វៀតណាមទៀតទេ។

សម្តេច​បន្ត​ថា ពល​លរដ្ឋខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី នឹងត្រូវតភ្ជាប់គ្នាតាមរយៈផ្លូវក្រវាត់ព្រំដែន ខណៈ​ដែល​សម្តេចក៏​បានចារឱ្យកងវិស្វកម្មខិតខំ​ពុះពារ​បន្ត​ស្ថាបនា​ផ្លូវក្រវាត់ព្រំដែនឱ្យទៅដល់តំបន់​មុំ ៣ កន្ទុយនាគ។ ក្នុង​ឱកាស​នោះ​ដែរ មេដឹកនាំកម្ពុជា​ក៏​បង្ហាញ​វឌ្ឍនភាព​នៃ​ការ​ស្ថាបនា​ផ្លូវក្រវាត់​ព្រំដែនតាម​​បណ្តា​ខេត្ត​ភាគឦសាន​ ដែល​ក្នុង​នោះ​​​ខេត្ត​ក្រចេះ​​ស្ថាបនា​​ផ្លូវ​ក្រវាត់ព្រំដែន​បាន​ប្រវែង ៧៨ គីឡូម៉ែត្រ​ ដែល​បញ្ចប់​ទាំង​ស្រុង។ ខេត្ត​មណ្ឌលគិរី​សាងសង់​បាន​ប្រវែង ១៥៥ គីឡូម៉ែត្រ​លើ ៣១៩ គីឡូម៉ែត្រ​ និង​ខេត្ត​រតនគីរី​បាន​ប្រវែង ៨៩ គីឡូម៉ែត្រ​លើប្រវែង ២២០ គីឡូម៉ែត្រ និង​កំពុង​បន្ត​ជំរុញ​សាងសង់​ឲ្យ​ដល់​​តំបន់​កន្ទុយនាគ​។ ទាក់ទង​កិច្ចការពារ​បូរណភាព​ទឹកដី ​សម្តេច​ធិបតី​បាន​បានគូស​បញ្ជាក់​ថា ​ត្រូវតែ​​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ច្បាស់លាស់​។

សម្តេ​ច​បាន​លើកឡើងយ៉ាង​ដូច្នេះ​ថា «បង្គោល​ព្រំដែន​ពីមុន​ក្នុង​ខេត្ត​ភាគ​ឦសាន​មិន​មាន​ទេ​។ បង្គោល​ព្រំដែន​មាន​តែ​ពី​កំពត​ទៅ​កំពង់ចាម​ ហើយ​ពី​កំពង់ចាម​ទៅ​កន្ទុយនាគ​ខេត្ត​រតនគិរី​អត់មាន​​ទេ មាន​តែ​ព្រំដែន​រដ្ឋបាល។ ប៉ុន្តែ​យើង​បាន​បោះ​បង្គោល​ព្រំដែន​ពី​ឆ្នាំ ២០០៧ មក។ ការ​បោះ​បង្គោល​ដើម្បី​កំណត់​ព្រំ​ប្រទេស​និង​ប្រទេស»។ នៅក្នុងរយៈពេល ២៥ ឆ្នាំ នៃ​ការ​បោះ​បង្គោល​ព្រំដែននៅ​​ខេត្ត​ភាគ​ឦសានជាប់ជាមួយ​ប្រទេស​វៀតណាម​ ​ខេត្តក្រចេះពីឆ្នាំ​២០០៦ ដល់ ២០១៨ បាន​បោះបង្គោល​មេ​បាន​ចំនួន ១១ ​បង្គោល​ និង​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​បាន​ចំនួន ១៤៤ បង្គោល។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img