អភិបាលខេត្តបាននិយាយថា មនុស្ស ២៣នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះនៅរោងចក្រផលិត កាំជ្រួចនៅភាគកណ្តាលប្រទេសថៃ កាលពីថ្ងៃ ទី១៧ ខែមករា។ រូបភាពដោយសេវាសង្គ្រោះ ក្នុងតំបន់ បានបង្ហាញឱ្យឃើញនូវកំទេចកំទី ដែកដែលរាយប៉ាយនៅលើដី និងផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅ។ ការផ្ទុះកើតឡើងនៅម៉ោងប្រហែល 3 រសៀល នៅជិតទីប្រជុំជន Sala Khao ក្នុងខេត្ត Suphan Buri ភាគកណ្ដាល។
លោក Nattapat Suwanpratep អភិបាល ខេត្ត Suphan Buri បានប្រាប់ AFP ថា “យើងបានទទួលរបាយការណ៍ពីក្រុម EOD ថា មាន អ្នកស្លាប់ចំនួន 23 នាក់”។ ពុំមានការបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យមានការផ្ទុះនេះឡើ យ។ លោក Nattapat បាននិយាយថា ក្រុមមន្ត្រីកំពុងស៊ើបអង្កេតពីអ្វីដែលបង្កឲ្យមានឧបទ្ទវ ហេតុនេះរោងចក្រនេះបានដំណើរការស្របច្បាប់ដោយមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
មន្ត្រី ប៉ូលិសបាននិយាយថា តំបន់ជុំវិញមិនមានការខូចខាតទេ ឧត្តមសេនីយ៍ឯក Naiyawat Phademchid បានប្រាប់ AFP ថា នាយករដ្ឋមន្ត្រី Srettha Thavisin ដែលបច្ចុប្បន្ននៅប្រទេស ស្វីស សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក បានទទួលដំណឹងអំពីឧបទ្ទវហេតុនេះ។ មន្ត្រីប៉ូលិស ដែលទទួលខុសត្រូវ បាននិយាយថា ការប៉ាន់ប្រមាណនៃការស្លាប់ចំនួន ២៣នាក់ ប៉ុន្តែមិន អាចបញ្ជាក់ពីចំនួនអ្នកស្លាប់ជាផ្លូវការបានទេ។
ជាមធ្យមមានមនុស្សប្រមាណពី២០ទៅ៣០នាក់ធ្វើការនៅរោងចក្រនេះជារៀងរាល់ថ្ងៃក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិតលោកនាយករដ្ឋមន្ត្រីថៃបានសម្តែងការសោកស្តាយចំពោះគ្រួសារអ្នកស្លាប់។ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យមានការស៊ើបអង្កេតអំពីមូលហេតុន ឧបទ្ទវហេតុនេះ។ ការផ្ទុះនៅរោងជាងផលិតផាវ និងឧបករណ៍បាញ់កាំជ្រួចផ្សេងទៀត មិន មែនជារឿងចម្លែកទេនៅប្រទេសថៃ។
យ៉ាងហោចណាស់មនុស្ស 10 នាក់ បានស្លាប់ បន្ទាប់ពី ការផ្ទុះនៅឃ្លាំងកាំជ្រួចក្នុងទីក្រុង Sungai Kolok ក្នុងខេត្ត Narathiwat ភាគខាងត្បូង កាល ពីឆ្នាំមុន។ ការផ្ទុះនេះត្រូវបានគេជឿថា បណ្តាលមកពីការផ្សារដែកកំឡុងពេលធ្វើសំណង់នៅ លើអគារ ហើយក្រោយមកប៉ូលិសបានស្វែងរកម្ចាស់ ដោយចោទប្រកាន់ពីបទធ្វេសប្រហ ស។ កាលពីឆ្នាំមុន មនុស្ស 11 នាក់ក៏បានរងរបួសផងដែរ នៅពេលដែលរោងចក្រផលិត កាំជ្រួចមួយបានផ្ទុះនៅទីក្រុងឈៀងម៉ៃភាគខាងជើង។ ព្រះរាជាណាចក្រថៃក៏មានកំណត់ ត្រាសុវត្ថិភាពមិនល្អនៅក្នុងវិស័យសំណង់ ហើយគ្រោះថ្នាក់ដែលស្លាប់ គឺជារឿងធម្មតា។


ប្រភព AFP ប្រែសម្រួលដោយគិរីដងរែក




