31.7 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ផ្ដន្ទាទោសចោរឆក់ វ័យក្មេងដាក់ពន្ធនាគារ ១០ ឆ្នាំ

- Advertisement -spot_img

ភ្នំពេញ ៖ ចៅក្រម សាលាដំបូង រាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ម្នាក់ឈ្មោះជុំ សុខបញ្ញា ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ ជា សិស្ស លំនៅ ភូមិ ត្រពាំង គល់ សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានី ភ្នំពេញ ដាក់ពន្ធនាគារចំនួន ១០ ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ (ឆក់កាបូប) ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២២ ដោយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលកាកាបទី១ បានសហការជាមួយកម្លាំងផ្នែក ជំនាញ នគរបាល ខណ្ឌពោធិ៍សែនជ័យចុះ ឃាត់មុខសញ្ញាជនសង្ស័យម្នាក់នៅចំណុច ផ្លូវរថភ្លើងភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធ នឹងករណីលួចមានស្ថានទម្ងន់ទោស ( ឆក់កាបូបបណ្ដាលឱ្យ ជនរងគ្រោះ ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ ) នៅឯមន្ទីរពេទ្យ កើតហេតុ កាលពី ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ និងវេលាម៉ោង៩.៣០ នាទីព្រឹកនៅតាម បណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីមុខ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ ស្ថិតនៅ ភូមិ តាងួន ១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែន ជ័យ បណ្ដាលជនរងគ្រោះ ដួលបោកក្បាលរបួសធ្ងន់ និងបានស្លាប់ពេលដែលបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ជនរងគ្រោះ ឈ្មោះ អ៊ុក កន្និកាភេទស្រី ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img