25 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ផេះភ្នំភ្លើងបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍មួយចំនួនផ្អាកជើងហោះហើរពីទីក្រុងម៉ិកស៊ិក

- Advertisement -spot_img

ក្រុងម៉ិកស៊ិកៈ អាកាសយានដ្ឋានអន្តរជាតិទីក្រុងម៉ិកស៊ិក នៅថ្ងៃអង្គារនេះ បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរក្នុងស្រុក និងអន្តរជាតិចំនួន ២២ ដើម្បីអនុវត្តការត្រួតពិនិត្យសុវត្ថិភាព បន្ទាប់ពីយន្តហោះបានជួបប្រទះផេះពីភ្នំភ្លើង Popocatepetl ខណៈពេលកំពុងហោះហើរឆ្ពោះទៅកាន់រដ្ឋធានី។ នៅក្នុងការប្រកាសនៅលើ X អាកាសយានដ្ឋានបាននិយាយថាវានៅតែបើកនិងដំណើរការ។ អាកាសយានដ្ឋានបាននិយាយថា “ក្រុមជំនាញ និងការគ្រប់គ្រងនៅតែមានការប្រុងប្រយ័ត្ន និងកំពុងវាយតម្លៃស្ថានភាពផេះ”។ “នៅពេលនេះ ពពកផេះភ្នំភ្លើងកំពុងធ្វើដំណើរឆ្ពោះទៅឈូងសមុទ្រម៉ិកស៊ិក”។

អាកាសយានដ្ឋានបានណែនាំអ្នកធ្វើដំណើរឱ្យរក្សាការជូនដំណឹងតាមរយៈ ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន និងបណ្តាញអាកាសយានដ្ឋាន ផ្លូវការ។រដ្ឋាភិបាលបានចេញ “ការជូនដំណឹងពណ៌លឿង” សម្រាប់សកម្មភាពពីភ្នំភ្លើងនៅក្បែរនោះ ដែលឈ្មោះរបស់វាជាភាសា Aztec Nahuatl មានន័យថា “ភ្នំជក់បារី” ។ អាជ្ញាធរនៅព្រឹកថ្ងៃអង្គារនេះ បាននិយាយថា ផ្សែងចេញពីភ្នំភ្លើងកំពុងបក់មកទិសខាងជើង-ពាយ័ព្យ ហើយអាចនាំផេះមកពាសពេញរដ្ឋធានី។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img