25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ប្រេស៊ីល ទទួលបានដំណឹងល្អ មុនប៉ះ កូរ៉េខាងត្បូង យប់នេះ

- Advertisement -spot_img

ក្រុមបាល់ទាត់សាំបា ប្រេស៊ីល បានទទួលដំណឹងល្អមួយ ដោយគ្រូបង្វឹក លោក Tite បញ្ជាក់ថា កីឡាករ Neymar អាចចូលលេងបានសម្រាប់ការប្រកួត World Cup វគ្គ ១៦ ក្រុមចុងក្រោយ ជាមួយកូរ៉េខាងត្បូងនៅយប់នេះ។

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ បានខកខានការប្រកួតក្នុងពូលពីរលើកចុងក្រោយរបស់ប្រេស៊ីល បន្ទាប់ពីរងរបួស កជើងខាងស្តាំ ក្នុងជំនួបបើកឆាកជាមួយស៊ែប៊ី។

នៅពេលសាកសួរកាលពីថ្ងៃអាទិត្យថាតើ Neymar អាចចូលលេងវិញបានទេក្នុងការប្រកួតនេះ លោក Tite បានឆ្លើយថា “បាន! Neymar នឹងហ្វឹកហាត់នៅរសៀលថ្ងៃនេះ ហើយប្រសិនបើគាត់ហ្វឹកហាត់បានល្អ គាត់នឹងចូលលេង”។

កីឡាករ Neymarតារាបាល់ទាត់របស់ក្លិប Paris St-Germain រូបនេះ ត្រូវបានប្តូរចេញនៅនាទីទី ៨០ ក្នុងការប្រកួតដែលប្រេស៊ីលយកឈ្នះ ស៊ែប៊ី ២-០ បន្ទាប់ពីការឈូសយកបាល់របស់កីឡាករ Nikola Milenkovic។

គួរបញ្ជាក់ថា ក្រៅពី Neymar, ខ្សែ ការពារ Danilo ក៏ នឹង ត្រលប់មកលេងឲ្យ ប្រេស៊ីល វិញបានដែរនៅយប់នេះ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img