28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ប្រឹងហាត់ជាង១០ឆ្នាំ ឈុន ប៊ុនថន សម្រេចបំណងចូល​ប្រកួតអូឡាំពិក

- Advertisement -spot_img

ការចូលរួមប្រកួតកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាកម្រិតខ្ពស់បំផុតលើពិភពលោក គឺជាក្ដីស្រម៉ៃរបស់អត្តពលិកគ្រប់រូប ទោះបីការចូលរួមនោះ ក្នុងក្របខណ្ឌណាក៏ដោយ ។ ជាក់ស្ដែងកីឡាករអត្តពលកម្មកម្ពុជា ឈុន ហ៊ុនថន បានបង្ហាញមោនទភាពជាខ្លាំង ក្រោយទទួលបានសិទ្ធអនុគ្រោះចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ ដែលកំពុងដំណើរការនៅក្រុងប៉ារីស ប្រទេសបារាំង។

ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ រូបនេះ បានបញ្ជាក់ថា “៖ ខ្ញុំសប្បាយចិត្តមែនទែន ហើយក៏មិននឹកស្មានខ្លួនឯង ក្លាយជាបេក្ខភាពមួយ ដែល IOC ជ្រើសរើសចូលរួមប្រកួតកីឡាអូឡាំពិក នាទីក្រុងប៉ារីស ដែរ ។ ខ្ញុំមានមោទនភាពខ្លាំងណាស់ ក្រោយការខិតខំប្រឹងប្រែងហ្វឹកហាត់រាប់ឆ្នាំ តាំងពីឆ្នាំ២០០៩…រហូតដល់នាទីចុងក្រោយ ទើបគេជ្រើសរើសខ្ញុំចូលរួមប្រកួតអូឡាំពិក ។ នេះគឺជាមោទនភាព ចំពោះការខិតខំប្រឹងប្រែងខ្លួនឯង ហើយក៏ជាមោទនភាព ចំពោះថ្នាក់ដឹកនាំ NOCC ដែលជំរុញឈ្មោះខ្ញុំចូលក្នុងការជ្រើសរើសរបស់ IOC។”

បន្ទាប់ពីទទួលបានឱកាសមាសខាងលើ ឈុន ប៊ុនថន ប្ដេជ្ញានឹងខំប្រឹង ដើម្បីសម្រេចបានសមិទ្ធផលល្អប្រសើរ ពិសេសបំបែកកំណត់ត្រាជាតិ ក៏ដូចជាកំណត់ត្រាផ្ទាល់ខ្លួន ទោះបីឱកាសប្រជែងមេដាយអូឡាំពិក នៅមានកម្រិតក៏ដោយ ។ ប៊ុនថន បន្ថែមថា “៖គោលដៅក្នុងអូឡាំពិកនេះ ក្ដីស្រម៉ៃមួយ គឺចង់បំបែកកំណត់ត្រាជាតិ ដែលជាកំណត់ត្រាដ៏ល្អផ្ទាល់ខ្លួន ។ មានន័យថា កំណត់ត្រាប្រចាំថ្នាក់ជាតិ លើវិញ្ញាសា ៨០០ម៉ែត្រ ជាកំណត់ត្រាដែលខ្ញុំបានប្រកួតល្អជាងគេនៅកម្ពុជា ។ អ៊ីចឹងខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបំបែកកំណត់ត្រាខ្លួនឯងឲ្យបាន ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំនេះ។”

គួរដឹងដែរថា ឈុន ប៊ុនថន គឺជាអត្តពលិកកម្ពុជាម្នាក់ ក្នុងចំណោម ៣នាក់ ដែលឆ្លងកាត់ការជ្រើសរើសយ៉ាងល្អិតល្អន់ ទម្រាំទទួលបានសិទ្ធអនុគ្រោះចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង ។ ចំពោះអត្តពលិកកម្ពុជា ២រូបទៀត គឺលើកីឡាហែលទឹក រួមមានកីឡារកូនកាត់ខ្មែរ-បារាំង កូសុង ដឺ ឡាប រ៉ារ៉ង ឣង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនីខ្មែរ-អាមេរិក សាក់ប៊ុន ឣប្សរា កាតារីណា ។ ឈុន ប៊ុនថន នឹងចាប់ផ្ដើមការប្រកួតរបស់ខ្លួននៅថ្ងៃទី០៧ ខែសីហា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img