32.1 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

ប្រធានាធិបតីរុស្ស៊ីចុះត្រួតពិនិត្យដោយផ្ទាល់ល្បែងសង្គ្រាមអន្តរជាតិទ្រង់ទ្រាយធំ

- Advertisement -spot_img

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិងកំពុងធ្វើទស្សនកិច្ចដោយផ្ទាល់ក្នុងជួរយោធាមួយ ស្ថិតនៅតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី ដែលកំពុងធ្វើសមយុទ្ធអន្តរជាតិមានឈ្មោះថា Vostok 2022 ។

លោក ពូទីន បានធ្វើដំណើរទៅដល់ជួរយោធា Sergeevsky ក្នុងតំបន់ Primorsky នៅថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មាន ខណៈដែលគាត់បានពន្យល់ពីដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ីរូបនេះ ។

លោក ប៉េសកូវ បានបន្ថែមថា បន្ទាប់ពីបើកកិច្ចប្រជុំបិទទ្វារជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ និងអគ្គសេនាធិការ វ៉ាឡឺរូ ជើរ៉ាស៊ីម៉ូវ រួចមក លោកប្រធានាធិបតីមានគម្រោងទៅសង្កេតមើលការធ្វើសមយុទ្ធយោធាដែលកំពុងបន្ត។

សមយុទ្ធ Vostok 2022 គឺជាផ្នែកមួយនៃសមយុទ្ធហ្វឹកហ្វឺនយោធាជាយុទ្ធសាស្ត្រ ដែលរៀបចំឡើងដោយរុស្ស៊ីជារៀងរាល់ឆ្នាំ។
ឆ្នាំនេះ តំបន់យោធាភាគខាងកើតបានស្វាគមន៍ប្រទេសបរទេសចំនួន ១៣ ដែលបានបញ្ជូនកងទ័ព និងអ្នកសង្កេតការណ៍របស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ីបានប្រាប់អ្នកសារព័ត៌មានថា ទាហានបរទេសជាង ២,០០០នាក់បានចូលរួមជាមួយទាហាន និងមន្រ្តីរុស្ស៊ី ៥០,០០០នាក់សម្រាប់ការធ្វើសមយុទ្ធនេះ។ ប្រទេសដែលចូលរួមមានដូចជាអាល់ហ្សេរី អាមេនី អាស៊ែបៃហ្សង់ បេឡារូស ចិន ឥណ្ឌា កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី និងតាគីស្ថាន ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img