20.9 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ប្រធានាធិបតីរុស្ស៊ី ពូទីន កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ក្រោយស្ពានយុទ្ធសាស្ត្រ គ្រីមៀរងការបំផ្ទុះបំផ្លាញ

- Advertisement -spot_img

(មុស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ria Novosti បានរាយការណ៍ ដោយដកស្រង់ប្រភពពីវិមានក្រឹមឡាំងថា ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃចន្ទស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២។

មូលហេតុ នៃ កិច្ចប្រជុំនេះ មិន ត្រូវ បាន ប្រកាស ឲ្យដឹងភ្លាមៗ នេះទេ។ ប៉ុន្តែអ្វីដែលគេដឹងច្បាស់ថា វាបានកើតតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ ពី ស្ពាន យុទ្ធសាស្ត្រគ្រីមៀរបស់ខ្លួន ត្រូវ បាន ខូចខាត ក្នុង ការ បំផ្ទុះគ្រាប់បែក នៅ ក្នុង អ្វី ដែល ត្រូវ បាន គេ មើល ឃើញ ថា ជា ការ បរាជ័យ ផ្នែក សន្តិសុខ ដ៏ អាក្រក់ សម្រាប់ រុស្ស៊ី។

ក្រុមប្រឹក្សានេះមានសមាសភាពមន្ត្រីជាន់ខ្ពស់បំផុតរបស់រដ្ឋ និងជាប្រមុខការពារជាតិ និងសន្តិសុខរុស្ស៊ី ដែលទទួលបន្ទុកសម្របសម្រួលកិច្ចការសន្តិសុខជាតិ។

ស្ពានគ្រីមៀដែលមានប្រវែង ១៩គីឡូម៉ែត តភ្ជាប់តំបន់គ្រីមៀនឹងរុស្ស៊ីដីគោក ត្រូវបានខូចខាតនៅក្នុងការផ្ទុះដ៏ខ្លាំងមួយកាលពីថ្ងៃសៅរ៍ម្សិលមិញ។

ស្ពានខាងលើដែលមានទាំងផ្លូវថ្នល់និងផ្លូវដែក ត្រូវបានសាងសង់ឡើងក្រោមការបញ្ជារបស់ ប្រធានាធិបតីរុស្ស៊ី។ លោក វ៉្លាឌីមៀ ពូទីន បន្ទាប់ពីរុស្ស៊ីបានក្រសោបយកតំបន់គ្រីមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤។ ស្ពាននោះត្រូវបានសម្ពោធនៅឆ្នាំ២០១៨ និងដើរតួនាទីយ៉ាងសំខាន់ ជាមធ្យោបាយដឹកជញ្ជូនដើម្បីនាំបរិក្ខារយោធានិងសព្វាវុធ ទៅកាន់កងទ័ពរុស្ស៊ីដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសនៅតំបន់ភាគខាងត្បូង ក៏ជាការដឹកជញ្ជូនកងទ័ពពីរុស្ស៊ីទៅកាន់គ្រីមៀ។ ដោយលាតសន្ធឹងឆ្លងកាត់ច្រកសមុទ្រឃើជ (Kerch Strait) វាគឺជាស្ពានចម្លងតែមួយគត់ រវាងតំបន់គ្រីមៀនិងប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា កន្លងមករុស្ស៊ីធ្លាប់បានអះអាងថា ស្ពានខាងលើគឺមានសុវត្ថិភាព បើទោះបីជាសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែបានព្រមានចាត់វិធានការសងសឹក ប្រសិនបើវារងការវាយប្រហារ។ ប្រសិនបើទីក្រុងកៀវពិតជានៅពីក្រោយករណីអគ្គិភ័យ លើស្ពានគ្រីមៀមែននោះ វានឹងជាក្តីបារម្ភធ្ងន់ធ្ងរមួយសម្រាប់ទីក្រុងមូស្គូ ដ្បិតស្ពាននោះស្ថិតនៅឆ្ងាយពីសមរភូមិជួរមុខ។ ដោយឡែក ក៏ធ្លាប់មានករណីផ្ទុះមួយចំនួន កើតមានឡើងនៅតាម មូលដ្ឋានយោធារបស់រុស្ស៊ី។ លើឧបទ្វីបគ្រីមៀផងដែរ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img