ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen គ្រោងនឹងឈប់នៅទីក្រុង Los Angeles និងញូវយ៉ក ដែលជាផ្នែកនៃដំណើរទស្សនកិច្ចទៅកាន់អាមេរិកកណ្តាល។
ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក Kevin McCarthy បានបញ្ជាក់កាលពីថ្ងៃអង្គារថា លោកនឹងជួប លោកស្រី Tsai នៅក្នុងរដ្ឋកំណើតរបស់លោក បើទោះបីជាមានការព្រមានខ្លាំងៗពីទីក្រុងប៉េកាំងក៏ដោយ។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន កាលពីថ្ងៃពុធថា បានសម្តែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះផែនការនៃដំណើរទស្សកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ហើយបានស្នើសុំឲ្យទីក្រុងវ៉ាស៊ីនតោន បំភ្លឺចំពេលមានរបាយការណ៍ថា លោកស្រីគ្រោងជួបប្រធានសភាតំណាងរាស្រ្ត លោក ខេវីន ម៉ាកខេធី (Kevin McCarthy) នៅលើទឹកដីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រធានាធិបតីតៃវ៉ាន់ដទៃទៀត រួមទាំងលោកស្រី Tsai ផងដែរ គឺមានកំណត់ត្រានៃការឆ្លងកាត់សហរដ្ឋអាមេរិក ក្នុងដំណើរទៅកាន់ប្រទេសផ្សេងទៀត ដែលជារឿយៗបានឈប់សម្រា កមួយថ្ងៃ ឬពីរថ្ងៃ ទោះបីជាជាទូទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកជៀសវាងការជួបជាមួយមន្ត្រីជាន់ខ្ពស់តៃវ៉ាន់នៅទីក្រុងវ៉ាស៊ីនតោនក៏ដោយ៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




