26.3 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

ប្រធានាធិបតី Joe Bidenបានរអិលដួលគួរអោយអាម៉ាស់

- Advertisement -spot_img

ប្រធានាធិបតី Joe Bidenបានដួល
បន្ទាប់ពីប្រគល់សញ្ញាប័ត្រចុងក្រោយនៅក្នុងពិធីបញ្ចប់ការសិក្សានៅបណ្ឌិតសភាកងទ័ពអាកាសសហរដ្ឋអាមេរិក ក្នុងរដ្ឋ Colorado កាលពីថ្ងៃព្រហស្បតិ៍ ហើយក៏បានក្រោកឡើងយ៉ាងលឿនដើម្បីដើរត្រឡប់ទៅកន្លែងអង្គុយវិញ។

ប្រធានាធិបតីសហរដ្ឋអាមេរិកវ័យ៨០ ឆ្នាំ រូបនេះបានដួលផ្កាប់មុខ តែលោកបានយកដៃរបស់គាត់ទប់ទាន់បន្ទាប់មកក័បាន ក្រោក ឡើង ដើរត្រឡប់ទៅកន្លែងអង្គុយរបស់គាត់វិញដោយមិនមានអ្នកជួយ។

លោក Biden ត្រូវបានជាប់គាំងដោយសំណួរអំពីអាយុ និងកាយសម្បទារបស់គាត់ ហើយសុខភាពគាត់ជាចំណុចខ្សោយសម្រាប់គូប្រជែងនយោបាយរបស់គាត់ធ្វើយុទ្ធនាការសម្រាប់អាណត្តិទីពីរក្នុងឆ្នាំ២០២៣ ។ ប្រវតិ្តដួលរបស់គាត់បានជំពប់ដួលមុនពេលឡើងជណ្តើរលើយន្តហោះ Air Force One នឹងការជាប់ នឹង ឈ្នាន់ កង់ ពេល ឈប់ និយាយជាមួយអ្នកកាសែតក្បែរផ្ទះនៅឆ្នេរ Rehoboth រដ្ឋ Delaware។

វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោក Biden បាននិយាយបន្ទាប់ពីការពិនិត្យរាងកាយថ្មីៗរបស់ប្រធានាធិបតីកាលពីខែកុម្ភៈថា លោក Biden “នៅតែជាបុរសអាយុ 80 ឆ្នាំដែលមានសុខភាពល្អ និងរឹងមាំ ដែលសមនឹងអនុវត្តភារកិច្ចរបស់ប្រធានាធិបតីដោយជោគជ័យ” ។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img