ប្រធានសភាលោក Wan Muhamad Noor Matha បានទទួលយកសេចក្តីព្រាងច្បាប់ពីគណបក្ស Move Forward នៅរសៀលនេះ (ថ្ងៃសុក្រ) ដែលស្វែងរកការកែប្រែមាត្រា ២៧២ នៃជំពូកបណ្តោះអាសន្ននៃរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ដើម្បីដកអំណាចក្នុងការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីពីសមាជិកព្រឹទ្ធសភា
លោក Wan បានប្រាប់ក្រុមសមាជិកសភាចលនាឆ្ពោះទៅមុខចំនួន 50 នាក់ ដែលដឹកនាំដោយអគ្គលេខាធិការ Chaithawat Tulaton ថាលោកនឹងស្នើឱ្យមន្ត្រីពិនិត្យមើលសេចក្តីព្រាងច្បាប់នេះ និងចំនួនសមាជិកសភាដែលអនុម័តវា មុនពេលវាត្រូវបានបញ្ចូលទៅក្នុងរបៀបវារៈរបស់សភា។
លោក Chaithawat បាននិយាយថា គណបក្សបានសម្រេចស្នើរសេចក្តីព្រាងច្បាប់នេះ ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយ ដែលបណ្តាលមកពីសមាជិកព្រឹទ្ធសភារហូតដល់ ១៥៩ រូប អវត្តមានក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីម្សិលមិញ និង ៤៣ រូបផ្សេងទៀតមិនចូលរួមក្នុងការអង្គុយរួម ដែលការ “ បង្ហាញយ៉ាងច្បាស់ថាពួកគេមិនចង់ប្រើសិទ្ធិ និងសិទ្ធិអំណាចរបស់ខ្លួនក្នុងការ ជ្រើសរើសនាយករដ្ឋមន្ត្រី»។
លោក Chaithawat បាននិយាយថា ចលនានីតិប្បញ្ញត្តិរបស់គណបក្ស Move Forward គឺមានបំណងបញ្ចប់ភាពជាប់គាំង ដើម្បីឱ្យនយោបាយថៃដើរទៅមុខ នឹងបង្គើតរដ្ឋាភិបាលថ្មីឱ្យបានលឿន។
លោកបានបង្ហើបថាគណបក្សបានរៀបចំសេចក្តីព្រាងច្បាប់នេះមួយរយៈមុនហើយបានសម្រេចកាលពីយប់មិញដើម្បីដាក់ទៅសភានៅ ថ្ងៃនេះដោយបន្ថែមថាលោកបានជូនដំណឹងទៅគណបក្សភឿថៃរួចហើយដែលមិនមានការជំទាស់ នឹងចំណាត់ការនេះទេ។
លោកបានអះអាងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានស្នើទៅសភាចុងក្រោយ ហើយវាត្រូវបានយល់ព្រមដោយទាំងគណបក្ស Bhumjaithai និងគណបក្សប្រជាធិបតេយ្យ។
ទាក់ទិននឹងការជ្រើសរើសនាយករដ្ឋមន្ត្រី លោក Chaithawat បានទទួលស្គាល់ថា លោកមិនអាចប៉ាន់ប្រមាណថា តើត្រូវការការអង្គុយរួមគ្នា ដើម្បីដោះស្រាយលើបញ្ហាបន្ថែមនោះទេ ប៉ុន្តែថាគណបក្សនឹងព្យាយាមអស់ពីសមត្ថភាព ហើយនឹងស្វែងរកជម្រើសថ្មីៗ។
លោកក៏បានជំទាស់នឹងការលើកឡើងរបស់ព្រឹទ្ធសមាជិក Prapanth Koonmee ដែលអះអាងថា លោក Pita មិនអាចតែងតាំងជានាយករដ្ឋមន្ត្រីបានទេ ដោយលើកឡើងពីវិធាន ៤១ នៃបទប្បញ្ញត្តិរបស់សភា ដែលចែងថា សំណើដែលបរាជ័យមិនអាចត្រូវបានដាក់ឡើងវិញក្នុងសម័យប្រជុំសភាដដែល។
លោកថាវិធាន ៤១ មិនអាចអនុវត្ត ចំពោះការជ្រើសរើសនាយករដ្ឋមន្ត្រី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញបានទេ។


ប្រភព Thaipbsworld ប្រែសម្រួលដោយគិរីដងរែក




