23.3 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

ប្រទេសអាស៊ានទាំង១០ចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភ

- Advertisement -spot_img

ប្រទេសអាស៊ានទាំង១០ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជំហរនូវគោលនយោបាយចិន តែមួយ និងអំពាវនាវភាគីពាក់ព័ន្ធត្រូវរក្សាភាពអត់ធ្មត់ជាអតិបរមា។

សេចក្តីអំពាវនាវរបស់ អាស៊ានថ្ងៃទី៣សីហាឆ្នាំ២០២២ បានធ្វើឡើងទន្ទឹមនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភា អាមេរិកលោកស្រីណាន់ស៊ី ផេឡូស៊ី ទៅកោះតៃវ៉ាន់បានធ្វើឱ្យស្ថានការណ៍ស្ថិតក្បែរជ្រោះនៃ សង្គ្រាមរវាងចិននិងសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍អាស៊ានបានសរសេរថា «អាស៊ាន មានការព្រួយបារម្ភចំពោះការប្រែប្រួលក្នុងតំបន់និងអន្តរជាតិ ជាពិសេសរឿងថ្មីៗ ដែលស្ថិតនៅតំបន់ជាប់នឹងអាស៊ាន ដែលអាចធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ និងអាចនាំឱ្យមានការគិត ខុសណាមួយ, ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ, ទំនាស់បើកចំហ និងផលវិបាក មិនអាចទាយ ទុកជាមុនបានក្នុងរង្វង់ប្រទេសមហាអំណាចធំៗ»។

សាធារណរដ្ឋប្រជាមានិតចិន បានខឹងសម្បារជាខ្លាំងចំពោះដំណើររបស់ប្រធានសភាអាមេរិករូបនោះ ដែលរដ្ឋាភិបាលក្រុងប៉េកាំងថ្លែងថាជាទង្វើបំពានគោលនយោបាយចិនតែមួយនិង ជាបំណងលើកទឹកចិត្តចិនតៃវ៉ាន់ផ្តាច់ខ្លួនចេញពីការគ្រប់គ្រងរបស់ចិនដីគោក។

សេចក្តីថ្លែងការណ៍របស់ប្រទេសទាំង១០ក្នុងអាស៊ាន បានបន្តថា «អាស៊ានអំពាវនាវឱ្យមាន ការអត់ធ្មត់ជាអតិបរមា, ចៀសវាងសកម្មភាពបង្កហេតុ និងសូមឱ្យ មានការគោរពគោល ការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។

សេចក្តីថ្លែងការណ៍បញ្ជាក់ជំហរថាប្រទេសជាសមាជិក របស់ អាស៊ាន សូមបញ្ជាក់នូវការគាំទ្ររៀងៗខ្លួននូវការគោរពគោលនយោបាយចិនតែមួយ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img