25.9 C
Phnom Penh
Friday, August 1, 2025
- Advertisement -spot_img

ប្រទេសលោកខាងលិច មិនអាចផ្តល់យន្ដហោះចម្បាំង F-16 ក្នុងឆ្នាំនេះដល់អ៊ុយក្រែនទេ

- Advertisement -spot_img

(កៀវ)៖ អ្នកនាំពាក្យម្នាក់របស់កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថាអ៊ុយក្រែននឹងមិនអាចធ្វើប្រតិបត្តិការយន្ដហោះចម្បាំង F-16 ផលិត ដោយសហរដ្ឋអាមេរិក នៅស រទរដូវ និងរដូវរងាខាងមុខនេះនោះទេ។

លោក យូរី អ៉ីណាត់ (Yuriy Ihnat) បានគូសបញ្ជាក់ដូច្នេះថា «វាច្បាស់ណាស់ទៅហើយថា យើងនឹងមិនអាចការពារអ៊ុយក្រែនជាមួយយន្ដហោះចម្បាំង F-16 ឡើយ អំឡុងសរទរដូវនេះ និងរដូវរងាខាងមុខ។ យើងមានសង្ឃឹមយ៉ាងធំ សម្រាប់យន្ដហោះចម្បាំងនេះ ដែលវានឹងក្លាយជាផ្នែកមួយនៃប្រព័ន្ធការពារអាកាស និងអាចការពារពួកយើងពីការវាយប្រហារភេរវកម្មដោយ មីស៊ីល និងយន្ដហោះដ្រូនពីសំណាក់រុស្ស៉ី»។

អ៊ុយក្រែន ធ្លាប់បានទទូចសុំយន្ដហោះចម្បាំង F-16 ម្ដងហើយម្ដងទៀតពីបណ្ដាប្រទេសលោកខាងលិច ហើយលោក ហ្សេលេនស្គី ចាត់ទុកថាយន្ដហោះចម្បាំងនេះនឹងផ្ដល់ឱ្យអ៊ុយក្រែននូវសមត្ថភាពបន្ថែមដើម្បីបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៉ី។ ជាការឆ្លើយតប ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្ដល់ភ្លើងបៃតងចំពោះកម្មវិធីបណ្ដុះបណ្ដាលពីឡុតអ៊ុយក្រែន ពីរបៀបបញ្ជាយន្ដហោះចម្បាំង F-16 កាលពីខែឧសភាកន្លងទៅ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការកំណត់កាលបរិច្ឆេទផ្ដល់យន្ដហោះចម្បាំងស៊េរីទំនើបនេះនៅឡើយទេ៕

ប្រភព​​​ Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img