24.1 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ប្រទេសបេឡារុស និងរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធជាមួយហើយ

- Advertisement -spot_img

ក្រសួងការពារជាតិបេឡារុសនិយាយថា ប្រទេសបេឡារុស និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធទ័ពអាកាសយុទ្ធសាស្ត្ររួមគ្នា ដែលនឹងបន្តរហូតដល់ថ្ងៃទី០១ខែកុម្ភៈ។

ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួង ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ ថា គោលដៅចម្បងនៃសមយុទ្ធនេះគឺដើម្បីបង្កើនភាពចុះសម្រុងគ្នានៃប្រតិបត្តិការ ក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់ប្រយុទ្ធរួមគ្នា។

កងទ័ពដែលចូលរួម នឹងអនុវត្តការឈ្លបយកការណ៍តាមអាកាស ការល្បាតរួមគ្នានៅតាមព្រំដែនរដ្ឋ ការគាំទ្រផ្លូវអាកាសសម្រាប់កងទ័ពជើងគោក ការចុះចតតាមយុទ្ធសាស្ត្រ ការដឹកជញ្ជូនទំនិញ និងការជម្លៀសអ្នករបួស។

ក្រសួងបន្ថែមថា គ្រប់អាកាសយានដ្ឋាន និងកន្លែងហ្វឹកហ្វឺនរបស់កងកម្លាំងការពារអាកាស និងកងកម្លាំងការពារដែនអាកាសរបស់ប្រទេសបេឡារុស បានចូលរួមនៅក្នុងសមយុទ្ធនេះ។

មុនសមយុទ្ធនេះកើតឡើង មានការព្រួយបារម្ភនៅតំបន់ Chernihiv ដែលជាតំបន់ភាគខាងជើងរបស់ប្រទេសអ៊ុយក្រែន ជាប់ព្រំដែនប្រទេសបេឡារុស។

ក្រោយដឹងពីការធ្វើសមយុទ្ធរួមគ្នានេះ លើបណ្ដាញសង្គមអ្នកស្រុកបានចាប់ផ្ដើមត្រៀមខ្លួនដោយភ័យខ្លាចថាអាចមានរឿងហេតុអាក្រក់ណាមួយកើតឡើង៕

ប្រភព Xinhua News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img