24.7 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

ប្រទេសបារាំងប្រឈមមុខនឹងវិបត្តិគ្រោះរាំងស្ងួតនឹងខ្វះខាតទឹកប្រើប្រាស់

- Advertisement -spot_img

ប្រធានាធិបតីបារំាងបានបង្ហាញផែនការដើម្បីទប់ទល់នឹង វិបត្តិខ្វះខាតទឹក ក្នុងគោលបំណងអភិរក្សធនធាននេះ នៅពេលប្រឈមមុខនឹងគ្រោះរាំងស្ងួតជាបន្តបន្ទាប់។

ថ្ងៃទី៣០ មិនាឆ្នាំ២០២៣ លោក ម៉ាក្រុង បានបង្ហាញនូវវិធានការចំនួន៥០ចំណុច ស្តីពីការចែករំលែក ប្រើប្រាស់ឡើងវិញ និងសន្សំសំចៃទឹក។ នេះជាការប្រកាសដ៏សំខាន់លើកដំបូងរបស់ ប្រធានាធិបតីបារំាង បន្ទាប់ពីរូបលោកបានផ្តោតតែទៅលើ បញ្ហាធ្វើកំណែទម្រង់ច្បាប់សោធននិវត្តន៍ ដែលបានបង្កឲ្យមានការតវ៉ានៅទូទាំងប្រទេស រយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ ថ្លែងចេញពីទីក្រុងសាវីន ឡឺ ឡាក់ ប្រធានាធិបតីបារំាង បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ការតវ៉ាគឺជារឿងធម្មតាទេ ប៉ុន្តែវាមិនមានន័យថាយើងគួរតែបញ្ឈប់អ្វីដែលយើងត្រូវធ្វើនោះទេ»។

ប្រធានាធិបតីបារំាងលោក ម៉ាក្រុង បានបន្ថែមថា «វាមិនមែនជាការធ្វើឯកជនភាវូបនីយកម្មទឹកនោះទេ តែមានការអំពាវនាវឲ្យគម្រោង នាពេលអនាគតត្រូវបានដាក់លក្ខខណ្ឌ កំណត់លើការផ្លាស់ប្តូរសំខាន់ៗដោយចាប់ផ្តើមពីការសន្សំទឹក កាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតរបស់កសិករ»។

កាលពីឆ្នាំ២០២២ ប្រទេសបារាំងបានជួបប្រទះនឹងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងកំណត់ត្រា។ នៅក្នុងរដូវរងានេះ កំណត់ត្រាភ្លៀងធ្លាក់បានធ្លាក់ចុះចំនួន ៣២ថ្ងៃ ។ វាបានធ្វើឱ្យទឹកក្នុងអាងស្តុកបារាំង ស្ថិតនៅប្រមាណ ៨០ភាគរយ ក្រោមកម្រិតធម្មតា កាលពីដើមខែមីនា៕

ប្រភព The Local France ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img