24.5 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

ប្រទេសចិន អះអាងថា ខ្លួន រក្សា សិទ្ធិ ក្នុង ការ ប្រើ កម្លាំង លើ តៃវ៉ាន់ ក្នុងករណីចាំបាច់

- Advertisement -spot_img

(ប៉េកាំង)៖ អ្នកនាំពាក្យរបស់គណបក្សកុម្មុយនិស្ត លោក ស៊ុន យីលី (Sun Yeli) បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិនរក្សាសិទ្ធិក្នុងការប្រើប្រាស់កម្លាំងលើកោះតៃវ៉ាន់ជាជម្រើសចុងក្រោយក្នុងកាលៈទេសៈចាំបាច់ ទោះបីជាការបង្រួបបង្រួមដោយសន្តិវិធីគឺជាជម្រើសដំបូងរបស់ខ្លួនក៏ដោយ ។

ការលើកឡើងរបស់ លោក យីលី ខាងលើនេះធ្វើឡើងក្នុសន្និសីទសារព័ត៌មានមួយ នៅទីក្រុងប៉េកាំង មុនពេលនៃការរៀបចំសមាជគណប្សកុម្មុយនិស្តចិន។ លោក យីលី បានថ្លែងបន្ថែមថា ការបង្រួបបង្រួមចិន និងតៃវ៉ាន់ ជាកាបំពេញផលប្រយោជន៍ទាំងអស់គ្នា រួមទាំងប្រជាជនតៃវ៉ាន់ផងដែរ។

គួរបញ្ជាក់ថា សមាជគណបក្សកុម្មុយនិសចិន នឹងប្រារព្ធឡើងធ្វើនៅមហាសាលប្រជាជនទីក្រុងប៉េកាំង រយៈពេល១សប្តាហ៍ ដែលគេរំពឹងថា ប្រធានាធិបតី លោក ស៉ី ជិនពីង (Xi Jinping) នឹងឈ្នះអាណត្តិប្រាំឆ្នាំទីបី ជាប្រធានគណបក្សកាន់អំណាច បន្តទៀត៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img