27.8 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ប្រទេសចិន តែងតាំងប្រធានការិយាល័យទំនាក់ទំនងថ្មី របស់ទីក្រុងហុងកុង

- Advertisement -spot_img

(ហុងកុង)៖ ក្រុមប្រឹក្សារដ្ឋចិនបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិនបានតែងតាំងលោក ចេង យ៉ាន់ស័ង (Zheng Yanxiong) ដែលជាអតីតប្រធានការិយាល័យសន្តិសុខជាតិហុងកុង ឲ្យទៅជាប្រធានការិយាល័យទំនាក់ទំនងវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា ឆ្នាំ២០២៣។

លោក ចេង ត្រូវមកជំនួស លោក លូហូ ហ័ននីង (Luo Huining) អាយុ ៦៨ឆ្នាំ ដែលចូលនិវត្តន៍។ មេដឹកនាំហុងកុង លោក ចន លី (John Lee) បានស្វាគមន៍ការតែងតាំងនេះ ដោយគូសបញ្ជាក់ថា លោក ចេង ធ្លាប់បានសម្របសម្រួល ត្រួតពិនិត្យ និងណែនាំកិច្ចការពារសន្តិសុខជាតិរបស់ហុងកុងក្នុងការ។

គួរបញ្ជាក់ថា បុរសវ័យ៥៩ឆ្នាំរូបនេះបានឡើងកាន់តំណែងតាមជួររដ្ឋាភិបាលក្នុងតំបន់ភាគខាងត្បូង នៃខេត្តក្វាងទុង (Guangdong) មុនពេលដែលគាត់ចូលបម្រើការនៅហុងកុង និងធ្លាប់ជាអគ្គលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនថ្នាក់ខេត្ត៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img