29.5 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ប្រទេសកាតានិយាយថា ការចរចាកំពុងបន្តសម្រាប់បទឈប់បាញ់នៅ Gaza

- Advertisement -spot_img

អ្នកសម្រុះសម្រួលកាតាបាននិយាយកាលពីថ្ងៃទី26 ខែមីនាថា កិច្ចពិភាក្សារវាងក្រុមហាម៉ាស និងអីស្រាអែលស្តីពីបទឈប់បាញ់នៅហ្គាហ្សា និងការដោះដូរចំណាប់ខ្មាំងកំពុងបន្ត ទោះបីជាភាគីជម្លោះស្តីបន្ទោសចំពោះការខ្វះផ្លូវក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេសកាតាលោក Majed al-Ansari បាននិយាយថា កិច្ចពិភាក្សាកំពុងបន្ត ប៉ុន្តែ មិនមានការវិវត្តន៍ណាមួយ ដែលនឹងនាំឱ្យមានបទឈប់បាញ់។ ប្រទេសកាតា ជាមួយ អាមេរិក និងអេហ្ស៊ីប បានចូលរួមនៅក្នុងកិច្ចពិភាក្សាក្រោយឆាក ជាច្រើនសប្តាហ៍ក្នុងគោលបំណង ធានាឱ្យមានបទឈប់បាញ់នៅហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំងអីស្រាអែល ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន។ ចាប់តាំងពីក្រុមប្រឹក្សាសន្តិសុខ UNបានអនុម័តដំណោះស្រាយ កាលពីថ្ងៃចន្ទដែលទាមទារឱ្យមាន”បទឈប់បាញ់ជាបន្ទាន់” ក្រុមហាម៉ាស និងអ៊ីស្រាអែលបានធ្វើការស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការបរាជ័យលើកិច្ចព្រមព្រៀង។

ហាម៉ាសបាននិយាយថា លោក Netanyahu និងគណៈរដ្ឋមន្ត្រីទទួលខុសត្រូវទាំងស្រុង ចំពោះការបរាជ័យនៃកិច្ចប្រឹងប្រែងចរចា និងការរារាំងកិច្ចព្រមព្រៀងមិនឱ្យសម្រេចបានរហូតដល់ពេលនេះ។ ការិយាល័យលោក Netanyahuបានវាយបក ដោយចោទប្រកាន់ថា ក្រុមហាម៉ាសមិនចាប់អារម្មណ៍ ក្នុងការបន្តការចរចាដូចដែលបានជំរុញដោយការបោះឆ្នោតក្រុមប្រឹក្សាសន្តិសុខ។ មន្ត្រីកាតាបាននិយាយថាផ្នែកនៃក្រុមចរចាគឺ នៅតែនៅទីនេះ ក្នុងទីក្រុងដូហា ដែលកំពុងធ្វើការចរចា»។សង្គ្រាមដែលក្រុមហាម៉ាស បានបើកការវាយប្រហារមកលើអ៊ីស្រាអែល បណ្តាលឱ្យមានអ្នកស្លាប់ប្រហែល 1,160នាក់ ភាគច្រើនជាជនស៊ីវិល ងតាមតួលេខផ្លូវការរបស់អ៊ីស្រាអែល។ យោធាអីស្រាអែលបានធ្វើការសងសឹក ដែលបានសម្លាប់មនុស្ស 32,414នាក់នៅតំបន់ហ្គាហ្សា ភាគច្រើនជាស្ត្រី និងកុមារ តាមក្រសួងសុខាភិបាលក្រុមហាម៉ាស។ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានចាប់ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលនិងបរទេសប្រហែល 250នាក់ អំឡុងពេលការវាយប្រហារថ្ងៃទី 7 ខែតុលា លើអ៊ីស្រាអែលប៉ុន្តែមនុស្សរាប់សិបនាក់ ត្រូវបានដោះលែងអំឡុងពេលមានបទឈប់បាញ់ រយៈពេលមួយសប្តាហ៍ ក្នុងខែវិច្ឆិកា។ អ៊ីស្រាអែលជឿថា ចំណាប់ខ្មាំងប្រហែល 130 នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា រួមទាំង 33នាក់ ត្រូវ បានគេសន្មត់ថា បានស្លាប់ រួមមាន ទាហាន 8 នាក់ និងជនស៊ីវិល 25 នាក់៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img