30 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ប្រទេសកាតាជំរុញសហគមន៍អន្តរជាតិឱ្យចាប់យក “ឱកាសខ្លីៗ” សម្រាប់ផ្នែកការទូត

- Advertisement -spot_img

អ្នកចរចានាំមុខរបស់កាតាបាននិយាយថាកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលគាត់បានជួយឈ្មួញកណ្តាលរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសគួរតែជំរុញសហគមន៍អន្តរជាតិឱ្យ “ចាប់យកឱកាសដ៏ខ្លីនេះដើម្បីបង្កើតសន្ទុះបន្ថែមទៀតសម្រាប់ផ្លូវការទូត” ។
លោក Mohammed Al-Khulaifi រដ្ឋមន្ត្រីការបរទេសនៃក្រសួងការបរទេសកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការបែបនេះគ្រាន់តែជាមធ្យោបាយដោះស្រាយជម្លោះទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។

សេចក្តីថ្លែងការណ៍បានបញ្ចប់ថា “អាទិភាពរបស់កាតានាពេលនេះគឺដើម្បីធានាថាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងត្រូវបានគោរព ខណៈពេលដែលបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការទទួលបានបទឈប់បាញ់រយៈពេលវែង បញ្ចប់សង្រ្គាម និងធ្វើការឆ្ពោះទៅរកសន្តិភាពយូរអង្វែងតាមរយៈដំណើរការនយោបាយដ៏ទូលំទូលាយមួយ”។

កិច្ចព្រមព្រៀង៖ កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចបន្ទាប់ពីការចរចាជាច្រើនសប្តាហ៍រវាងអ៊ីស្រាអែល ក្រុមហាម៉ាស និងសហរដ្ឋអាមេរិក ដែលសម្របសម្រួលដោយកាតា។កិច្ចព្រមព្រៀងនេះនឹងឃើញមានការដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់ 50 នាក់នៅហ្គាហ្សា – ស្ត្រីនិងកុមារ ជាថ្នូរនឹងការផ្អាករយៈពេល4ថ្ងៃនៅក្នុងការវាយប្រហារតាមផ្លូវអាកាសនិងដីរបស់អ៊ីស្រាអែលទៅលើតំបន់ព័ទ្ធជុំវិញនេះបើយោងតាមរដ្ឋាភិបាលអ៊ីស្រាអែល។

វាក៏នឹងរួមបញ្ចូលផងដែរនូវការបញ្ចូលជំនួយ និងប្រេងឥន្ធនៈ និងការដោះលែងអ្នកទោសប៉ាឡេស្ទីន 150 នាក់ – ស្ត្រីនិងកុមារ – ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ហាម៉ាស។ក្រុមហាម៉ាស់បានដកសេចក្តីថ្លែងការណ៍មុនរបស់ខ្លួន ដោយប្រភពការទូតជិតស្និទ្ធនឹងកិច្ចពិភាក្សានេះប្រាប់ CNN ថា វាគឺជាការរៀបចំដែលកាតានឹងក្លាយជាអ្នកដំបូងគេដែលប្រកាសពីការសម្របសម្រួលប្រកបដោយជោគជ័យ។

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img