25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ប្រជាជនប៉ាឡេស្ទីនត្រៀមរៀបចំបុណ្យរ៉ាម៉ាដាន ក្នុងស្រមោលនៃសង្គ្រាមហ្គាហ្សា

- Advertisement -spot_img

ប្រជាជនប៉ាឡេស្ទីនបានត្រៀមរៀបចំបុណ្យរ៉ាម៉ាដាន ក្នុងអារម្មណ៍ស្រងូតស្រងាត់ជាមួយវិធានការសន្តិសុខ ដោយប៉ូលិសអ៊ីស្រាអែល និងទិដ្ឋភាពនៃសង្គ្រាម និងភាពអត់ឃ្លាននៅតំបន់ហ្គាហ្សា ដែលគ្របដណ្តប់លើខែដ៏វិសុទ្ធរបស់មូស្លីម ខណៈកិច្ចពិភាក្សាដើម្បីធានាបទឈប់បាញ់បានជាប់គាំង។ប៉ូលិសរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅជុំវិញផ្លូវតូចចង្អៀត នៃទីក្រុងចាស់Jerusalem ដែលអ្នកគោរពបូជារាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃ នៅឯបរិវេណវិហារអ៊ីស្លាមAl-Aqsa ដ៏ពិសិដ្ឋបំផុតមួយនៅក្នុងសាសនាអ៊ីស្លាម។

Temple Mount ជាកន្លែងពិសិដ្ឋបំផុត គឺជាចំណុចចាប់ផ្តើមមួយនៃសង្គ្រាមចុងក្រោយក្នុងឆ្នាំ2021 និងក្រុមហាម៉ាស។ ជម្លោះរយៈពេល 10ថ្ងៃនោះ មានកម្រិតតូចជាងសង្គ្រាមបច្ចុប្បន្នដែលឥឡូវនេះ ឈានដល់ខែទី6 ហើយ ដោយបានសម្លាប់មនុស្សប្រហែល 1,200 នាក់។ យុទ្ធនាការឥតឈប់ឈររបស់អ៊ីស្រាអែលនៅហ្គាហ្សា បានបង្កឱ្យមានការកើនឡើងនូវភាពអាសន្ននៅទូទាំងពិភពលោកខណៈការកើនឡើងហានិភ័យ នៃគ្រោះទុរ្ភិក្សបានគំរាមកំហែងបន្ថែមដល់ចំនួនអ្នកស្លាប់បានកើនឡើងដល់ 31,000 រួចហើយ។ លោក Azzam Al-Khatib អគ្គនាយកនៃទីក្រុង Jerusalem Waqf ដែលជាមូលនិធិសាសនាដែលគ្រប់គ្រង Al-Aqsa បាន និយាយថា “នេះគឺជាវិហាររបស់យើងហើយយើងត្រូវតែថែរក្សាវា។ យើងត្រូវតែការពារវត្តមានរបស់ជនមូស្លីម នៅវិហារឥស្លាមនេះ ដែលគួរតែអាចចូលបានយ៉ាងច្រើនដោយសន្តិភាព និងសុវត្ថិភាព”។

ការចាប់ផ្តើមនៃបុណ្យរ៉ាម៉ាដាន សម្រាប់ប៉ាឡេស្ទីនត្រូវចាប់ផ្តើមនៅថ្ងៃទី11 ខែមីនានេះ ខណៈ បុណ្យនេះនឹងចាប់ផ្តើមនៅថ្ងៃអង្គារនៅប្រទេសអារ៉ាប់ និងមូស្លីមមួយចំនួន។ ផ្ទុយពីឆ្នាំមុន ការតុបតែងនៅជុំវិញទីក្រុងចាស់មិនត្រូវបានដាក់ឱ្យដំណើរការទេ ហើយមានសម្លេងសោកសៅស្រដៀងគ្នា នៅទីក្រុងរវាងនានានៅទូទាំងតំបន់ West Bank ដោយមានជនជាតិប៉ាឡេស្ទីនប្រហែល400 នាក់ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ ឬ អ្នកតាំងលំនៅជនជាតិជ្វីហ្វ ចាប់តាំងពីឆ្នាំការចាប់ផ្តើមនៃសង្គ្រាម Gaza ។ លោក Philippe Lazzarini ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងការបង្ហោះនៅថ្ងៃទី១០ ខែមីនាថា ខែនៃបុណ្យរ៉ាម៉ាដានគួរតែ “នាំមកនូវបទឈប់បាញ់សម្រាប់អ្នកដែលបានរងទុក្ខច្រើនបំផុត” ប៉ុន្តែជំនួសមកវិញ សម្រាប់ប្រជាជនហ្គាហ្សា ដែលកំពុងមានភាពអត់ឃ្លានខ្លាំងរីករាលដាលការផ្លាស់ទីលំនៅនៅតែបន្ត។ នៅទីក្រុង AI-Mawasi ភាគខាងត្បូង មន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្ស 13នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់យោធាអ៊ីស្រាអែល ទៅលើតំបន់តង់មួយដែលមនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img