27 C
Phnom Penh
Tuesday, June 16, 2026
- Advertisement -spot_img

ប៉ូឡូញជំរុញឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេសបេឡារុស

- Advertisement -spot_img

(វ៉ាសូវី)៖ រដ្ឋាភិបាលប៉ូឡូញ នៅថ្ងៃចន្ទសប្តាហ៍នេះ បានជំរុញដល់ពលរដ្ឋរបស់ខ្លួននៅក្នុងបេឡារុស ឱ្យគិតគូរចាកចេញពីប្រទេសនេះជាបន្ទាន់ តាមមធ្យោបាយសាធារណៈនិងឯកជន ដែលការណែនាំនេះគឺស្រដៀង គ្នា ទៅនឹង ការអំពាវនាវដល់ប្រជាជនប៉ូឡូញ នៅ ក្នុង ប្រទេស រុស្ស៊ី កាលពី ខែ មុនដែរ។ នេះបើយោងការដកស្រង់ផ្សាយពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។

ការដាស់តឿនខាងលើនេះ កើតឡើងក្រោយពេលដែលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែតានតឹង។ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាឈិនកូ (Alexander Lukashenko) បានអះអាងថា អ៊ុយក្រែនកំពុងរៀបចំការវាយប្រហារស្រដៀងគ្នានេះ ប្រឆាំងនឹងប្រទេសរបស់លោក ជាហេតុធ្វើឲ្យបេឡារុស ត្រៀមប្រមូលផ្តុំកងទ័ពចំនួន ១៥,០០០នាក់ មកជិតព្រំដែនជាមួយអ៊ុយក្រែន។

ទីក្រុងវ៉ាសូវី បានទទូចថា «យើងមិនមែនភាគីនៃជម្លោះទេ ហើយប្រកាសថាប៉ូឡូញ គឺជាប្រទេសដែលមានសុវត្ថិភាព បើទោះបីជារដ្ឋាភិបាលបានចាប់ផ្តើម ត្រួតពិនិត្យលេនដ្ឋានចំនួន ៦២,០០០ សម្រាប់ការត្រៀមខ្លួនប្រយុទ្ធក៏ដោយ»។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានបើកការវាយលុកទីតាំងហេដ្ឋារចនាសម្ព័ន្ធទីក្រុងជាច្រើនរបស់អ៊ុយក្រែន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ធ្វើឲ្យប៉ូឡូញ គឺជាប្រទេសមួយក្នុងចំណោមអ្នកតស៊ូមតិដ៏ខ្លាំងក្លាបំផុត លើវិធានការសេដ្ឋកិច្ច យោធា ប្រឆាំងរុស្ស៊ី និងបេឡារុស កំពុងមានការព្រួយបារម្ភចំពោះស្ថានការណ៍ឡើងកម្តៅបែបនេះ៕

ប្រភព​ RT ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img