30.5 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

ប៉ាគីស្ថាន កំពុងភ័យផ្ទុះជំងឺឆ្លងចំនួន ២ ដោយសារទឹកជំនន់

- Advertisement -spot_img

ប្រទេសប៉ាគីស្ថានកំពុងអំពាវនាវជាថ្មីម្តងទៀតសម្រាប់ជំនួយអន្តរជាតិ ចំពេលមានក្តីបារម្ភជុំវិញការផ្ទុះឡើងនៃជំងឺឆ្លងដែលអាចកើតមានចំនួន ២ បន្ទាប់ពីទឹកជំនន់ដែលកំពុងលេបត្របាក់មួយភាគបីនៃប្រទេស ។

លោកស្រី Sherry Rehman រដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុ លោកស្រី Sherry Rehman កាលពីថ្ងៃពុធបានព្រមានអំពីការផ្ទុះឡើងនៃជំងឺឆ្លងដែលអាចកើតមាន ដូចជាជំងឺគ្រុនចាញ់ និងជំងឺអាសន្នរោគ ដោយសារតែស្ថានភាពអនាម័យកាន់តែអាក្រក់ទៅៗ។

លោកស្រីរដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មានថា ការព្រមាននេះកើតឡើង បន្ទាប់ពីសត្វមូសកំពុងកើតមាននៅតំបន់ដែលរងផលប៉ះពាល់ ជាពិសេសលោកស្រីបានសម្តែងការព្រួយបារម្ភអំពីជំងឺដែលឆ្លងតាមទឹកដែលធ្វើឲ្យមនុស្សជាច្រើនអាចធ្លាក់ខ្លួនឈឺ ។

លោកស្រី Rehman បានចាត់ទុកទឹកជំនន់ដែលកំពុងកើតមាននៅក្នុងប្រទេសនាពេលថ្មីៗនេះ ថាជាគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីប៉ាគីស្ថានរងផលប៉ះពាល់ដោយការឡើងកម្តៅពិភពលោកទោះបីជាប្រទេសនេះបញ្ចេញ កាបូនឌីអុកស៊ីត តិចតួចក៏ដោយ ។

ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក តំបន់ផ្សេងៗនៃប្រទេសប៉ាគីស្ថានបានឃើញភ្លៀងធ្លាក់ខ្លាំងជាងមធ្យមភាគប្រចាំឆ្នាំ ហើយរហូត មកដល់ពេលនេះអាជ្ញាធរគ្រោះមហន្តរាយក្នុងតំបន់និយាយ ថា ទឹកជំនន់បានសម្លាប់មនុស្ស ១.១៩១ នាក់ ហូរផ្តាច់ផ្លូវថ្នល់ និងផ្លូវដែក ខណៈប្រទេសក៏ប្រឈមនឹងការខ្វះខាតអាហារ និងថ្នាំពេទ្យផងដែរ ៕

ប្រភព Bloomberg ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img