35.1 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

បើចិនហ៊ានផ្ដល់អាវុធឱ្យរុស្ស៉ីនោះ! ចិន និងជួបគ្រោះហើយ

- Advertisement -spot_img

អធិការបតីអាល្លឺម៉ង់ព្រមានចិននឹងជួបផលលំបាកប្រសិនចិនហ៊ានបញ្ជូនអាវុធឱ្យរុស្ស៉ី ប៉ុន្តែលោកនៅតែមានសុទុដ្ឋិនិយមថាទីក្រុងប៉េកាំង នឹងមិនធ្វើដូច្នេះឡើយ។

តើអាល្លឺម៉ង់ អាចនឹងដាក់ទណ្ឌកម្មប្រឆាំង នឹងចិន ដែរឬទេ ក្នុងករណីទីក្រុងប៉េកាំងបញ្ជូនអាវុធឱ្យទីក្រុងមូស្គូ អធិការបតីអាល្លឺម៉ង់រូបនេះ បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាវានឹងមានផលវិបាក ប៉ុន្តែបច្ចុប្បន្ន យើងកំពុងស្ថិតនៅក្នុង ដំណាក់កាលមួយដែលយើងបានបញ្ជាក់យ៉ាងច្បាស់រួចហើយថារឿងបែបនេះមិនគួរកើតឡើងនោះទេ»។ លោក សូលស៍ មិនបានលម្អិតថាអ្វីទៅជាផលវិបាកដែលលោកបានលើកឡើង នោះទេ ខណៈអាល្លឺម៉ង់ជាប្រទេសអឺរ៉ុបមានសេដ្ឋកិច្ចធំជាងគេបំផុត ហើយក៏ជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតជាមួយចិនផងដែរ ធៀបទៅនឹងប្រទេសអឺរ៉ុបដទៃ។

គួរបញ្ជាក់ថា ក្រុមមន្ត្រីអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានព្រមានជាបន្តបន្ទាប់ថាចិនអាចនឹងពិចារណាបញ្ជូនអាវុធ ក្នុងនោះរួមមានទាំងគ្រាប់រំសេវឱ្យរុស្ស៉ី ប៉ុន្តែ ទីក្រុងប៉េកាំងបានច្រានចោលការលើកឡើងបែបនេះដោយចាត់ទុកថាទីក្រុងវ៉ាស៊ីនតោន កំពុងបង្ខូចកេរ្តិ៍ឈ្មោះរបស់ចិននៅលើឆាកអន្តរជាតិ៕

ប្រភព Beccles & Bungay Journal ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img