25 C
Phnom Penh
Tuesday, December 24, 2024
- Advertisement -spot_img

បុរសស្រវឹងស្រាវាយដៃគូផឹកដល់ស្លាប់នៅ ស្ទឹងត្រែង

- Advertisement -spot_img

នគរបាលព្រហ្មទណ្ឌ នៃ ស្នងការដ្ឋាន ខេត្តស្ទឹងត្រែង បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធ នឹងករណីឃាតកម្ម។

សមត្ថកិច្ចបញ្ជាក់ថាអំពើឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី ១០ ឧសភា នៅភូមិដូនឡុង ( ត្រើយខាងកើតទន្លេសេកុង) ឃុំ សេកុង ស្រុក សៀម ប៉ាង ខេត្ត ស្ទឹងត្រែង ។ នគរបាលបានកំណត់ថាឧក្រិដ្ឋកម្ម នេះជាអំពើហិង្សាដោយចេតនា។

ជនសង្ស័យមានឈ្មោះ ដុន ស៊ីន អាយុ២២ឆ្នាំ រស់នៅទីតាំងខាងលើជាកន្លែងដែលមានបទល្មើសកើតឡើង។ រីឯជនរងគ្រោះមានឈ្មោះ ដាំ វណ្ណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

នគរបាល បានឲ្យ ដឹងថាជនរងគ្រោះ ត្រូវបានវាយនឹងដំបងរហូតដល់ស្លាប់។ អំពើឃាតកម្មនេះកើតឡើងនៅពេលជនរងគ្រោះ និង ជនសង្ស័យស្រវឹងស្រាក៏ចាប់ផ្តើមឈ្លោះប្រកែកគ្នា ។

ក្រោយមកជនងរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ប៉ុន្តែ ដោយសារស្ថានភាពធ្ងន់ធ្ងរពេកគាត់ក៏បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃ ទី ១១ ខែ ឧសភា ឆ្នាំ២០២២។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img