24 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

បុរសម្នាក់ទើបតែទិញរថយន្តថ្មីដោយមិនទាន់ចេះបើកបរស្ទាត់ផង ក៏បានបេីករថយន្តធ្លាក់ចូលប្រឡាយ

- Advertisement -spot_img

បុរសម្នាក់មិនទាន់ចេះបេីករថយន្តច្បាស់លាស់ផង ហើយក៏ទើបតែទិញរថយន្តផងដែរ បានបេីករថយន្ត ជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយ បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់ដែលទើបទិញរថយន្ត ម៉ាក Lexus 300 បានបើករថយន្តរបស់ទាំងដែលខ្លួនមិនទាន់ចេះបើកច្បាស់លាស់ផងនោះ បានជ្រុលទៅធ្លាក់ក្នុងប្រឡាយតែម្ដង និង ម្ចាស់រថយន្ត បានរងរបួសបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ រថយន្តរងការខូចខាតស្ទើទាំងស្រុង។ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ១០៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ បានទំនាក់ទំនង​ទៅរថយន្តស្ទួច ដើម្បីស្ទួចរថយន្តឡើងពីប្រឡាយវិញ ដើម្បីយកទៅជួសជុល។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img