25.1 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

បុគ្គលិកធនាគារបានសម្លាប់មិត្តរួមការងារចំនួនប្រាំនាក់នៅ Louisville រដ្ឋ Kentucky ការបាញ់ប្រហារ

- Advertisement -spot_img

ប៉ូលិសបាននិយាយថា បុគ្គលិកធនាគារអាយុ 23 ឆ្នាំម្នាក់ដែលប្រដាប់ដោយកាំភ្លើងបានបាញ់សម្លាប់មិត្តរួមការងារចំនួន 5 នាក់ និងរបួសមនុស្ស 9 នាក់ផ្សេងទៀតនៅកន្លែងធ្វើការរបស់គាត់ក្នុងរដ្ឋ Louisville កាលពីថ្ងៃចន្ទ ខណៈដែលកំពុងផ្សាយផ្ទាល់ការវាយប្រហារលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប៉ូលិស Louisville បាននិយាយថា ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់នៅកន្លែងកើតហេតុ។ គេមិនដឹងថាគាត់ត្រូវប៉ូលិសបាញ់សម្លាប់ ឬ ក៏យកជីវិតខ្លួនឯងនោះទេ។ ឧបទ្ទវហេតុនេះគឺជាព្រឹត្តិការណ៍ចុងក្រោយបង្អស់នៃការបាញ់ប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក។

ប៉ូលីស Louisville បានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារថាជា Connor Sturgeon ដែលបានចូលបម្រើការងារនៅសាខាកណ្តាលនៃធនាគារជាតិចាស់ ជាបុគ្គលិកពេញម៉ោងកាលពីឆ្នាំមុន។ប៉ូលីសបាននិយាយថា ពួកគេបានឆ្លើយតបក្នុងរយៈពេលប៉ុន្មាននាទី ចំពោះការរាយការណ៍ពីអ្នកវាយប្រហារនៅម៉ោងប្រហែល 8:30 ព្រឹក នៅការិយាល័យធនាគារក្បែរកីឡដ្ឋាន Slugger Field ។

មេប៉ូលិស Jacquelyn Gwinn-Villaroel បានប្រាប់អ្នកយកព័ត៌មានថា មន្រ្តីបានបាញ់ទៅលើខ្មាន់កាំភ្លើង ដែលប្រដាប់ដោយកាំភ្លើងវែង។

នាងបាននិយាយថាអ្នកវាយប្រហារបានផ្សាយបន្តផ្ទាល់វីដេអូនៃការវាយប្រហាររបស់គាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។អ្នកស្លាប់ត្រូវបានគេស្គាល់ថាជា Joshua Barrick អាយុ 40 ឆ្នាំ; Deana Eckert, 57, Thomas Elliot, 63; Juliana Farmer, 45; និង James Tutt អាយុ 64 ឆ្នាំ។

អភិបាលរដ្ឋ Kentucky លោក Andy Beshearបានទប់ទឹកភ្នែកមិនជាប់នៅក្នុងសន្និសីទសារព័ត៌មានពេលរសៀល ដោយនិយាយថា លោកបានស្គាល់ជនរងគ្រោះមួយចំនួន រួមទាំងលោក Elliot ដែលជាអនុប្រធានជាន់ខ្ពស់នៅធនាគារផងដែរ។

Beshear បាននិយាយថា “គាត់បានបង្រៀនខ្ញុំពីរបៀបជួយកសាងអាជីពច្បាប់របស់ខ្ញុំ គាត់ជួយខ្ញុំឱ្យក្លាយជាអភិបាលក្រុង គាត់បានផ្តល់ដំបូន្មានដល់ខ្ញុំក្នុងការធ្វើជាឪពុកដ៏ល្អ” ។

“មនុស្សម្នាក់ក្នុងចំណោមមនុស្សដែល ខ្ញុំបាននិយាយជាមួយច្រើនបំផុតក្នុងពិភពលោក”។

មន្ត្រីប៉ូលិសពីរនាក់ស្ថិតក្នុងចំណោមអ្នករបួស៩ នាក់។ ប៉ូលីសបាននិយាយថា និស្សិតបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាប៉ូលីស ដែលមានអាយុ 26 ឆ្នាំថ្មីៗនេះ ត្រូវបានវាយក្បាល ហើយនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីការវះកាត់ខួរក្បាលកាលពីថ្ងៃចន្ទ។
អ្នកនាំពាក្យមន្ទីរពេទ្យបាននិយាយថាជនរងគ្រោះ ទាំង៩ នាក់ ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ University of Louisville។ ចំណែក ជនរងគ្រោះពីរនាក់ទៀតក៏ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែរ ។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img