កីឡដ្ឋានJuan Carmelo Zerillo ក្នុងទីក្រុងLa Plata បានប្រែក្លាយទៅជាសុបិនអាក្រក់ សម្រាប់អ្នកពាក់ព័ន្ធទាំង អស់កាលពីថ្ងៃ ព្រហស្បតិ៍នៅពេលដែលក្លិប Gimnasia LaPlata ធ្វើជាម្ចាស់ផ្ទះទទួលក្លិប Boca Juniors ក្នុងក្របខ័ណ្ឌកំពូលរបស់អាហ្សង់ទីន ។
នៅនាទី៩ នៃការប្រកួតលីគរ វាងភាគី ទាំងសងខាង កីឡដ្ឋានត្រូវបាន គ្របដណ្ដប់ដោយឧស្ម័ន ដែលបណ្តាលឱ្យការប្រកួតត្រូវផ្អាក ដោយសារតែពិបាកដកដង្ហើម និងពិបាកមើលឃើញ ។
ទាំងកីឡាករ និងអ្នកគាំទ្រត្រូវបានរងផល ប៉ះពាល់ដោយឧស្ម័ន បង្ហូរទឹកភ្នែក ដែលចេញមកពីខាងក្រៅកីឡដ្ឋានដោយសារតែឧប្បត្តិ ហេតុ ដែលចាប់ផ្តើមកើនឡើងរវាងប៉ូលិស និងអ្នកគាំទ្រ ។
ក្រោយមកក្រុម ដែលត្រូវប្រកួតទាំង២ ត្រូវបានជម្លៀសទៅបន្ទប់ផ្លាស់ សំលៀកបំពាក់រៀងៗ ខ្លួនខណៈផ្នែកនៃ អ្នកគាំទ្រកំពុង ស្វែងរក វិធីដើម្បីជៀសពីឧស្ម័ន ។ បន្ទាប់ពីមានភាពមិនច្បាស់លាស់រយៈ ពេលប៉ុន្មាននាទី សហព័ន្ធបាល់ទាត់អាហ្សង់ទីនបានសម្រេចផ្អាកការប្រកួត ។
អ្នកគាំទ្រត្រូវបានជាប់នៅខាងក្នុងកីឡដ្ឋានដោយបានស្លាក់ខ្យល់ដោយសារឧស្ម័នបង្ហូរទឹកភ្នែកខណៈដែល ប៉ូលីសបានបាញ់គ្រាប់កៅស៊ូ នៅខាងក្រៅដីហើយទីបំផុតអ្នកគាំទ្របានកកកុញពេញទីលាន ។
អ្នកនិយាយកម្មវិធីទូរទស្សន៍ TNT លោក Juan Pablo Varsky បាននិយាយថាឧបទ្ទវហេតុទាំងមូលនៅខាងក្រៅ ពហុកីឡដ្ឋាន ក្នុង ទីក្រុង La Plata ត្រូវបានបង្កឡើងដោយប៉ូលីសបានវាយក្មេងស្រីម្នាក់នៅក្នុងការប៉ះទង្គិចជាមួយអ្នកគាំទ្រ ។ ឧបទ្ទវហេតុនេះបណ្តាលមកពីការលក់សំបុត្រចូលទស្សនាលើសចំនួនផ្ទុក ។ បន្ទាប់មកអ្នកគាំទ្រមួយចំនួន ដែលមានសំបុត្រមិនត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋានទេដោយសារវាបានពេញទៅហើយ។
មនុស្សម្នាក់បានស្លាប់ ៖
រដ្ឋមន្ត្រីសន្តិសុខ Buenos Aires លោក Sergio Berni បាន បញ្ជាក់ថាមនុស្សម្នាក់បានស្លាប់បន្ទាប់ពីឧប្បត្តិ ហេតុនេះ ។ លោក បន្តថា « យើងនឹងធ្វើការស៊ើបអង្កេតដើម្បី រកឱ្យឃើញនូវអ្វីដែលបានកើតឡើង ។ ដំបូងឡើយបញ្ហាគឺ មកពីការលក់សំបុត្របន្ថែម ។ ក្លិបត្រូវទទួលខុសត្រូវ ចំពោះរឿងនោះ ។ ទំនួលខុសត្រូវ ស្ថិតនៅលើអ្នករៀបចំព្រឹត្តិការណ៍។ ខ្ញុំបញ្ជាក់ថាមានមនុស្សម្នាក់បាន ស្លាប់ ដោយសារបញ្ហាបេះដូង » ។ របាយការណ៍បានបញ្ជាក់ថាអ្នកស្លាប់គឺជាអ្នកគាំទ្រ Gimnasia អាយុ ៥៧ឆ្នាំ៕



ប្រភព Daily Sabah ប្រែសម្រួលដោយគីរីដងរែក




