(ព្រះសីហនុ)៖ សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចខេត្តព្រះសីហនុនបានឲ្យដឹងថា នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅឆ្នេរអូត្រេះទល់មុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីបាញ់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ពីរថយន្ត ហើយបន្ទាប់ពីបាញ់ប្រហាររួច ជនសង្ស័យក៏បានបើករថយន្តគេចខ្លួនបាត់។
ភ្លាមបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ក៏បានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងធ្វើ កោសល្យវិច្ច័យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងមានស្នាមគ្រាប់កាំភ្លើង ស្នាមចាក់នឹងកាំបិត ហើយវត្ថុតាងដែលបន្សល់ទុក នៅកន្លែងកើតហេតុរួមមាន៖ គ្រាប់កាំភ្លើង១គ្រាប់ និងកូនកាំបិតមួយដើម។
បន្ទាប់មកខាង កម្លាំងបានល្បាតមកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏បានប្រទះឃើញរថយន្តខាងលើ រថយន្តក៏បានរេចង្កូតមកខាងឆ្វេងដៃ (ទិសដៅទៅភ្នំពេញ)បុកបង្គោលភ្លើងទៅមុខលែងរួច ។
ក្នុងរថយន្តមាន
-មនុស្សចំនួន០៤នាក់ ប្រុសទាំងអស់ (ជនជាតិចិន) មានសភាពរងរបួសធ្ងន់ចំនួន០២នាក់ និងស្លាប់ចំនួន០២នាក់
-អាវុធខ្លីចំនួន០១ដើម ម៉ាកCF
-ខ្នោះដៃ និងសំភារះមួយចំនួន
ចំពោះករណីនេះ កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជូនជនសង្ស័យចំនួន០២នាក់(រងរបួស) និងសាកសពត្រូវដឹកយកទៅតម្កល់ នៅមន្ទីរពេទ្យមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ ហើយចំណែកឯវត្ថុតាងត្រូវបានសមត្តកិច្ចយកទៅរក្សារទុក្ខ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។









ដោយគីរីដងរែក




