32.6 C
Phnom Penh
Monday, June 15, 2026
- Advertisement -spot_img

បាញ់គ្នា២ថ្ងៃ ស្លាប់កងទ័ពអាមេនី ជាង១០០នាក់ និងអាស៊ែបៃហ្សង់ ៥០នាក់

- Advertisement -spot_img

នាយករដ្ឋមន្ត្រីអាមេនីលោក Nikol Pashinyan បាននិយាយថា កងទ័ពអាមេនីចំនួន១០៥នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយ អាស៊ែបៃហ្សង់ ក្នុងរយៈពេលពីរថ្ងៃ។ នេះយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax កាលពីថ្ងៃពុធទី១៤ខែកញ្ញា។

ប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការផ្ទុះអាវុធចុងក្រោយនៅតំបន់ Caucasus ភាគខាងត្បូង។

នៅក្នុងសុន្ទរកថាទៅកាន់សភារបស់ប្រទេសអាមេនី លោក Pashinyan បាននិយាយថា អាស៊ែបៃហ្សង់ បានដាក់ការគ្រប់គ្រងលើផ្នែកខ្លះនៃទឹកដីអាមេនី ដែលជាហេតុនាំឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា។
កាលពីថ្ងៃអង្គារ អាមេនី បានរាយការណ៍ថា មានកងទ័ពបាត់បង់ជីវិតចំនួន៤៩នាក់ ខណៈអាស៊ែបៃហ្សង់ មានកងទ័ពស្លាប់ ៥០នាក់។
គួរបញ្ជាក់ថាការប្រយុទ្ធគ្នា ដែលបានផ្ទុះឡើងកាលពីថ្ងៃ អង្គារ គឺ ជាអំពើហិង្សា អាក្រក់បំផុតរវាងអតីតសាធារណរដ្ឋសូវៀតទាំង២ ចាប់ តាំងពីឆ្នាំ ២០២០ មក៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img