30.6 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

បន្ទាប់ពីប្រកាសវិលមកវិញ ១៨ដង តើក្តីស្រមៃរបស់ថាក់ស៊ីននឹងក្លាយជាការពិតទេ?

- Advertisement -spot_img

រដ្ឋាភិបាលរបស់លោកថាក់ស៊ីនត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធាដែលដឹកនាំដោយឧត្តមសេនីយ Sonthi Boonyaratglin នៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2006។ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេស គាត់ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារសរុបចំនួន 12 ឆ្នាំពីបទចោទប្រកាន់អំពើពុករលួយ គេចពន្ធ និងការរំលោភបំពានអំណាច។

គាត់បានត្រឡប់មកប្រទេសថៃវិញនៅថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ 2008 ដែលជាលទ្ធផលបានលេចចេញជារូបភាពដ៏ល្បីនៅពេលគាត់លុតជង្គង់ ហើយស្ទាបថ្ងាសរបស់គាត់ទៅនឹងដីនៅឯអាកាសយានដ្ឋានសុវណ្ណភូមិ ខណៈដែលអ្នកគាំទ្ររបស់គាត់បានអបអរសាទរ។

ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋានព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់មុខតំណែងនយោបាយបានផ្តល់សំណើររបស់គាត់ឱ្យចាកចេញទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉េកាំងក្នុងខែសីហា ឆ្នាំ 2008។ លោកថាក់ស៊ីនបានរស់នៅក្នុងនិរទេសដោយខ្លួនឯងចាប់តាំងពីពេលនោះមក។ គាត់ចំណាយពេលភាគច្រើនរបស់គាត់នៅឌូបៃ។

លោកបានប្រកាសវិលត្រឡប់ទៅប្រទេសថៃជាលើកដំបូងក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមវីដេអូនៅក្នុងការជួបជុំរបស់រណសិរ្សរួបរួម ដើម្បីប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្តាច់ការ(អាវក្រហម) នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកកាលពីថ្ងៃទី៣០ ខែមីនាឆ្នាំ ២០០៩។

លោកបាននិយាយថា ៖ « នៅពេលសំឡេងកាំភ្លើងផ្ទុះឡើងហើយទាហានបាញ់មនុស្សខ្ញុំនឹងត្រឡប់ទៅបាងកកវិញភ្លាមៗដើម្បីដឹកនាំ ប្រជាជន»។

បន្ទាប់ពីប្រកាសវិលមកវិញ១៨ ដងតើក្តីស្រមៃរបស់ថាក់ស៊ីននឹងក្លាយជាការពិតទេ? រដ្ឋាភិបាលដែលដឹកនាំដោយប្អូនស្រីរបស់គាត់គឺលោកស្រី Yingluck Shinawatra ត្រូវបានទម្លាក់ចេញពីរដ្ឋប្រហារដឹកនាំដោយឧត្តមសេនីយ៍ Prayut Chan-o-cha នៅក្នុងឆ្នាំ 2014 ។

លោកថាក់ស៊ីនបានស្បថជាលើកទីប្រាំពីររបស់គាត់ក្នុងការវិលត្រឡប់មកវិញក្នុងអំឡុងពេលកម្មវិធី Care Clubhouse x Care Talk កាលពីខែមករាឆ្នាំមុន ដោយផ្តល់ហេតុផលបួនយ៉ាង៖ គាត់ចង់ជួយចិញ្ចឹមចៅរបស់គាត់នៅក្នុងឆ្នាំដែលនៅសល់នៃជីវិតរបស់គាត់។

គាត់បានត្រៀមខ្លួនជាស្រេចក្នុងការជួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា “មិនគិតថ្លៃ”។គាត់ចង់ធ្វើការបង្រៀនហើយបានសុំមិនលើសពីកាហ្វេទឹកកកជាការទូទាត់។ គាត់ចង់បានប្រជាជនថៃដែលមានទ្រព្យធនដើម្បីគាំទ្រការចាប់ផ្តើមអាជីវកម្ម។
គាត់បានប្រកាសជាលើកទី 16 របស់គាត់ក្នុងអំឡុងពេលបទសម្ភាសន៍ជាមួយសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុននៅថ្ងៃទី 24 ខែមីនាឆ្នាំនេះដោយប្រកាសថាគាត់នឹងប្រឈមមុខនឹងច្បាប់និងជាប់គុកប្រសិនបើគាត់អាចត្រលប់ទៅរស់នៅជាមួយគ្រួសាររបស់គាត់វិញ។

លោកក៏បានសម្តែងការជឿជាក់ថា បក្សភឿថៃនឹងឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតថ្ងៃទី ១៤ ឧសភា ប៉ុន្តែលោកបានបន្ថែមថា លោកនឹងមិនប្រើជ័យជម្នះដើម្បីស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រឡើយ។

បន្ទាប់ពីប្រកាសវិលមកវិញ ១៨ ដង តើក្តីស្រមៃរបស់ថាក់ស៊ីន នឹងក្លាយជាការពិតទេ? សេចក្តីប្រកាសថ្ងៃទី ១៧ និង ១៨ របស់លោកថាក់ស៊ីន បានធ្វើឱ្យក្តៅនៅក្នុងនយោបាយថៃក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដែលឈានទៅដល់ការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ។

នៅថ្ងៃទី 1 ខែឧសភា ប៉ុន្មានម៉ោងបន្ទាប់ពីកូនស្រីពៅរបស់គាត់ Paetongtarn សម្រាលបានកូនទី 2 គាត់បានសរសេរថា “ខ្ញុំនឹងមានអាយុ 74 ឆ្នាំនៅខែកក្កដានេះ ខ្ញុំចង់សុំការអនុញ្ញាតត្រឡប់ទៅមើលចៅរបស់ខ្ញុំវិញ។ ជួបគ្នាឆាប់ៗ។”

ទារក នោះ មាន ឈ្មោះ ថា Prutthasin Sooksawas និងមានរហស្សនាមថា “Thasin”។ គាត់ជាចៅទីប្រាំពីររបស់ថាក់ស៊ីន។

បន្ទាប់មកនៅថ្ងៃអង្គារ លោកថាក់ស៊ីនបានប្រកាសចុងក្រោយរបស់គាត់ថា “ខ្ញុំបានសម្រេចចិត្តថាខ្ញុំនឹងត្រលប់មកផ្ទះវិញដើម្បីនៅជាមួយចៅប្រុស របស់ខ្ញុំក្នុងខែកក្កដានេះ មុនថ្ងៃខួបកំណើតរបស់ខ្ញុំ។ ឥឡូវនេះខ្ញុំបានឃ្លាតឆ្ងាយពីក្រុមគ្រួសារជិត១៧ ឆ្នាំ ហើយ។ ខ្ញុំក៏ ចាស់ទៅហើយ»។

ប្រភព The Nation ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img