30.4 C
Phnom Penh
Wednesday, November 4, 2026
- Advertisement -spot_img

បទវិភាគ​៖ពាក្យ​ពេញនិយម​”China+”ត្រូវ​​អាប់ដេត ​ខណៈ​ការ​ធ្វើ​ទេសចរណ៍​នៅ​ប្រទេស​​ចិន​មានភាពពេញនិយមខ្លាំង​ជាបន្តបន្ទាប់    

- Advertisement -spot_img

“នេះគឺជាគ្រឿងបន្លាស់​ដែលខ្ញុំបានទិញសម្រាប់ ​pocket ​camera​របស់ខ្ញុំ ​។ ​សមិទ្ធ​ផល​ដែល​ក្រុម​ហ៊ុន​ផលិត​ចិនទទួល​បាន​ក្នុងវិស័យនេះ​ពិតជាគួរឱ្យអ្នក​ផង​ចាប់អារម្មណ៍​ណា​ស់ ​!”​”ខ្ញុំប្រាប់អ្នកទាំងគ្នា​ឱ្យ​យក​វ៉ាលី​ទទេ​មក​នៅពេល​ដើរ​ទស្សនា​នៅ​ប្រទេសចិន ​ព្រោះ​លោក​អ្នក​នឹងអស់កម្លាំង​រហិតរហៃ​ក្នុង​ការ​ដើរទិញ​អីវ៉ាន់​នៅទីនោះ ​។ល។ ​” ​ពេល​ថ្មីៗនេះ ​(វីដេអូ​អំពី​ការ​បើកប្រអប់​ក្នុងពេល​ដើរទិញអីវ៉ាន់​នៅ​ប្រទេស​ចិន)​ត្រូវបានផ្សព្វផ្សាយតៗគ្នា​លើ​បណ្តាញទំនាក់ទំនងសង្គម​បរទេស ​។ ​ចាប់ពីស្បែកជើងប៉ាតា​និង​គ្រឿងសម្អាង​ដល់ថ្នាំ​បុ​រា​ណ​ចិន​ដូចជាស៊ីរ៉ូក្អកជាដើម​រហូត​ដល់​យន្តហោះ​គ្មាន​មនុស្ស​បើក​និង​ឧបករណ៍ ​hand ​held ​gimbal ​ជា​ដើម ​ម៉ាកក្នុង​ស្រុក​ចិន​បានក្លាយជា​”ទំនិញ​ពិសេស​ក្នុង​ស្រុក”​ដ៏ពេញ​និយម​របស់​ភ្ញៀវ​ទេសចរបរទេស ​។ ​ទិន្ន​ន័យ​បង្ហាញថា ​បរិមាណ​ចាក់​ផ្សាយ​វីដេអូពាក់ព័ន្ធនឹង​”China ​Haul”នៅលើបណ្តាញ​​ទំនាក់​ទំនង​សង្គម​នៅ​បរទេស​ដ៏​សំខា​ន់​មួយ​បានលើស​ពី ​១១០ ​លាន​ដង ​។    នេះ​គឺ​ជា​សក្ខីភាព​នៃ​ការកើនឡើង​ជា​បន្តបន្ទាប់​នៃ​ភ្ញៀវទេសចរ​បរទេស​ដែល​ទៅ​​ទស្ស​នា​ប្រទេស​ចិន ​។ ​អ្នកសង្កេតការណ៍​បាន​ចង្អុលបង្ហាញ​ថា ​ជនបរទេស​កាន់តែច្រើន​កំ​ពុង​ទៅ​ទស្សនា​​​ចិន​ដោយ​មាន​ចិត្ត​ចង់ដឹងចង់ឃើញ​អំពីបញ្ហា​ថា ​”ហេតុ​អ្វី​បាន​ជា​​ប្រទេស​ចិន​បាន​ទទួល​ការ​អភិវឌ្ឍ​យ៉ាង​ល្អបែបនេះ” ​ការ​ចូល​ដែន​ធ្វើ​ទេសចរណ៍​នៅ​ប្រទេស​​ចិន​បាន​ឈាន​ចូល​​​​”សម័យ​កាល​មាស” ​។   

 ទិន្នន័យ​ចុងក្រោយ​បំផុត​បាន​បញ្ជាក់​ពី​ចំណុច​នេះ៖នៅ​ត្រីមាស​ទី​បី​ឆ្នាំនេះ ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​បាន​ឈានដល់ ​១១,៦០១ ​លាន​នាក់​ដែល​កើនឡើង ​១៥,៦ ​ភាគរយ​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន​។ ​ក្នុង​នោះ ​ភ្ញៀវទេសចរបរទេស​ដែល​ត្រូវ​លើក​លែង​ទិដ្ឋ​ការ​បាន​មាន​ចំនួន​៨,៩៩២លាន​នាក់​ដែល​ស្មើនឹង ​៧៧,៥ ​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរ​ទេស​សរុប ​។ ​លើសពីនេះ ​ភ្ញៀវទេសចរ​បរទេស​ក៏​កំពុង​បង្កើត​ថ្មី​នូវ​​”បទ​ពិសោធន៍​ធ្វើ​ដំណើ​រ​”របស់ពួកគេ​ផងដែរ៖​ដំណើរ​កម្សាន្ត​វប្បធម៌ ​ដំណើរ​កម្សាន្ត​បច្ចេក​វិទ្យា​និង​ដំណើរ​កម្សាន្ត​រោង​ចក្រ​កំពុង​ក្លាយជា​ការ​ដក​បទពិសោធន៍​ថ្មីក្នុង​ប្រទេស​ចិន ​ហើយ​ជនបរទេស​កាន់​តែ​ច្រើ​ន​សម្គាល់​ឃើញ​ថា ​“ប្រទេស​ចិន​មាន​តម្លៃ​សម្រាប់​ការ​ទស្សនា” ​“ជីវភាព​រស់​នៅ​របស់​​ចិន​​មាន​តម្លៃ​សម្រាប់​ការ​ដក​បទពិសោធន៍”​និង​“ម៉ាក​យីហោ​ចិន​មាន​តម្លៃ​សម្រាប់​ការ​ទិញ” ​។    ហេតុអ្វីបានជាការ​ចូល​ធ្វើ​ទេសចរណ៍នៅ​ចិន​មានការផ្លាស់​ប្តូរ​ឥត​ឈប់ឈរ​? ​លោក ​Li ​Jun ​ប្រធានមន្ទីរ​ពាណិជ្ជកម្មសេវាកម្មអន្តរជាតិនៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​និង​ពាណិជ្ជកម្ម​អន្តរ​ជាតិ​នៃក្រសួងពាណិជ្ជកម្មចិន​បានថ្លែងថា ​ការផ្លាស់ប្តូរពី​ការ​ដែល​ភ្ញៀវ​ទេស​ចរ​ចិន​ទៅក្រៅប្រទេសដើម្បីទិញទំនិញ​ទៅជា​ការ​ដែល​ជនបរទេស​មកប្រទេសចិន​ដើម្បី​ទិញទំនិញ​គឺជាការឆ្លុះ​បញ្ចាំង​​ពី​ការ​កើន​ឡើង​យ៉ាង​លេច​ធ្លោ​នៃ​កម្លាំង​ទាក់ទាញ​ខាង​វប្ប​ធម៌ ​ការច្នៃប្រឌិតថ្មី​ខាង​បច្ចេកវិទ្យា​និងឥទ្ធិពលអន្តរជាតិរបស់ប្រទេសចិន​​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា ​ប្រទេស​ចិន​ដែល​កំពុង​ពង្រីក​ការ​បើក​ទូលាយ​ចំពោះ​បរទេស​ជា​បន្ត​បន្ទាប់​បាន​ទទួល​ចំណាប់​អារម្មណ៍​ល្អ​និងការទទួលស្គាល់​កាន់តែច្រើន​ពីសហគមន៍អន្តរជាតិ។​    មិនត្រឹមតែប៉ុណ្ណោះទេ ​ទេសចរណ៍​បច្ចេកវិទ្យា​និង​ដំណើរ​ទស្សនកិច្ច​នៅ​រោងចក្រ​ក៏​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ផង​ដែរ ​។

ទិដ្ឋភាព​​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​ថ្មី​ខាង​បច្ចេក​វិទ្យា​ដូចជា​ការបើកបរដោយស្វ័យប្រវត្តិ ​មនុស្សយន្តឆ្លាតវៃ​និង​រថ​យន្តថាមពលថ្មី​កំពុង​ទាក់​ទាញ​ភ្ញៀវទេសចរបរទេស​ជាច្រើន ​។ ​បន្ទាប់ពីបានដក​បទ​ពិសោធន៍​ពី​រថ​យន្តថាមពល​ថ្មី​មួយ​គ្រឿង ​អ្នក​ទេសចរ​តង់ហ្សានីម្នាក់បានថ្លែងថា ​”វិធីសាស្រ្តបើកទ្វារថ្មី ​ប្រព័ន្ធអូឌីយ៉ូក្នុង​រថ​យន្ត​និង​ប្រព័ន្ធ​បើកបរឆ្លាតវៃជា​ដើម​សុទ្ធ​តែបាន​បន្សល់​ទុក​ចំណាប់​អារម្មណ៍យ៉ាង​ជ្រាល​ជ្រៅ​ដល់​ខ្ញុំ ​។ ​បច្ចេកវិទ្យារបស់ប្រទេសចិនកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស!” ​។ ​សព្វថ្ងៃនេះ ​”ការ​មកប្រទេសចិន​ដើម្បីសម្លឹង​មើលអនាគត”​បានក្លាយជារឿង​ទាន់​សម័យ​របស់​ភ្ញៀវ​ទេស​ចរ​បរទេស ​។    ក្នុងរយៈពេល ​៥ ​ឆ្នាំខាងមុខ ​ប្រទេសចិននឹង”អនុវត្តផែនការសកម្មភាព​ដើម្បីពង្រីក​និង​កែ​លម្អ​ឧស្សាហកម្មសេវាកម្ម” ​ហើយ​ពូន​ជ្រំ​ម៉ាក”សេវាកម្មចិន”កាន់​តែ​ច្រើន ​។ ​តាមរយៈ​រមណីយ​ដ្ឋាន​ដ៏ពេញនិយម ​ការ​ដក​បទពិសោធន៍​ពី​វប្បធម៌ចិន​និង​ផលិតផល​ចិន​ដ៏​ល្អ​ប្រណិត ​អ្នកទេសចរ​បរទេស​នឹង​មាន​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ប្រទេស​ចិន​​ដែល​កំពុង​ផ្លាស់​ប្តូរ​យ៉ាងឆាប់រហ័ស​និងស្វែង​យល់​ពី​​ភាពស្មោះត្រង់​របស់​ប្រទេស​ចិន​​ក្នុង​ការ​ឱប​ក្រ​សោប​ពិភពលោក​ដោយ​ភាពបើកចំហ ​។ ​វា​អាចព្យាករណ៍​​ថា ​ដំណើរការ​នៃ​ការ​អាប់​ដេត​ពាក្យ​ពេញនិយម”China+”នឹង​ប្រព្រឹតិ្តជាបន្ត ​៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img