26.2 C
Phnom Penh
Friday, January 23, 2026
- Advertisement -spot_img

បទវិភាគ៖ ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង

- Advertisement -spot_img

“ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាពដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថាសេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិទូទាំងពិភពលោកនៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាតខ្យល់អាកាសដ៏ល្បីឈ្មោះលើពិភពលោកបានបង្ហាញពីមតិរបស់ខ្លួន។ ព្រមពេលជាមួយគ្នានេះ មតិអន្តរជាតិបានវាយតម្លៃចំពោះសេដ្ឋកិច្ចចិនដោយពាក្យ “កំណើនលើសពីការប៉ាន់ប្រមាណ”និង “ភាពធន់ដ៏ខ្លាំងក្លា”ជាដើមព្រមៗគ្នា។
ឆ្នាំ២០២៥ជាឆ្នាំបិទបញ្ចប់នៃការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤”របស់ចិន GDPរបស់ចិនបានលើសពី១៤០ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង ភារកិច្ចជាគោលដៅសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមត្រូវបានសម្រេចដោយគាប់ប្រសើរ ។ នេះមិនត្រឹមតែមានន័យថា “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤”បានសម្រេចដោយជោគជ័យប៉ុណ្ណោះទេថែមទាំងក៏បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃការអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”ផងដែរ ។ នាពេលថ្មីៗនេះ អង្គការអន្តរជាតិសំខាន់ៗបានដំឡើងការព្យាករណ៍ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនជាបន្តបន្ទាប់ មូលធនអន្តរជាតិដែលមានក្រុមហ៊ុន JPM និងក្រុមហ៊ុន BLK ជាតំណាង បាននាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន ដែលបានសបញ្ជាក់ឱ្យឃើញថា សហគមន៍អន្តរជាតិមានសុទិដ្ឋិនិយមចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ។


ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក សេដ្ឋកិច្ចចិនបានវិវឌ្ឍទៅមុខក្រោមសម្ពាធប្រកបដោយស្ថិរភាព នេះគឺជាផលប្រយោជន៍ដ៏ធំធេងសម្រាប់ពិភពលោក ។ លោកHe Jun អគ្គនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីខាងជើងនៃក្រុមហ៊ុន KSB ដែលជាក្រុមហ៊ុនផលិតសន្ទះបិទបើកនិងម៉ាស៊ីនបូមរបស់អាល្លឺម៉ង់បានថ្លែងថា មូលដ្ឋានគ្រឹះឧស្សាហកម្មរបស់ចិនមានភាពរឹងមាំ ដែលបានផ្តល់ទីផ្សារនិងលំហកំណើនសម្រាប់សហគ្រាសទុនបរទេសទប់ទល់នឹងហានិភ័យនិងទទួលការអភិវឌ្ឍជាបន្តបន្ទាប់។
អ្វីដែលគួរឱ្យបញ្ជាក់នោះគឺសេដ្ឋកិច្ចរបស់ចិនក៏មានភាពធន់ដ៏ខ្លាំងក្លាដែរ នេះបានបំពេញបន្ថែមភាពប្រាកដប្រជាដ៏មានតម្លៃដល់សេដ្ឋកិច្ចពិភពលោកដែលមានភាពរង្គោះរង្គើនិងបម្រែបម្រួល។ ប្រព័ន្ធសារព័ត៌មានបរទេសដូចជា ប៉ុស្តិ៍ CNBC របស់សហរដ្ឋអាមេរិកជាដើមបានលើកឡើងថា ក្រោមកម្លាំងសម្ពាធដូចជា សង្គ្រាមពន្ធគយបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោកនិងភាពមិនប្រាកដប្រជាបានកើនឡើងជាដើម សេដ្ឋកិច្ចចិនទទួលបាននូវសមិទ្ធផលបែបនេះ គឺបានមកដោយមិនងាយទេ។


យោងតាមរបាយការណ៍ថ្មីបំផុតរបស់ក្រុមហ៊ុនKPMGដែលជាទីភ្នាក់ងារគណៈនេយ្យករដ៏ល្បីឈ្មោះលើពិភពលោកបានឱ្យដឹងថា សហគ្រាសពហុជាតិចំនួនជិត៧០ភាគរយដែលបានផ្តល់បទសម្ភាសន៍មានជំនឿចិត្តចំពោះអនាគតអភិវឌ្ឍន៍នៅប្រទេសចិនក្នុងរយៈពេល៣ដល់៥ឆ្នាំខាងមុខនេះ សហគ្រាសពហុកជាតិចំនួន៩៤ភាគរយប្រកាន់ខ្ជាប់ការវិនិយោគនៅទីផ្សារចិន ។ បើប្រៀបធៀបនឹងការព្យាករណ៍អំពីសេដ្ឋកិច្ចសកល ក្រុមហ៊ុនពហុជាតិកាន់តែមានសុទិដ្ឋិនិយមចំពោះអនាគតសេដ្ឋកិច្ចរបស់ចិន ។ នេះបានបង្ហាញថា ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង។
បើចង់វាយតម្លៃចំពោះសេដ្ឋកិច្ចចិន គឺគួរមើលពីស្ថានការណ៍បច្ចុប្បន្ននេះផង និងមើលពីនិន្នាការដ៏វែងឆ្ងាយផងដែរ ។ ភាពធន់ដែលសេដ្ឋកិច្ចចិនបានបង្ហាញនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនដើម្បីពង្រីកការបើកទូលាយជាបន្តបន្ទាប់ បានធ្វើឱ្យពិភពលោកអាចជឿថា នៅពេលអនាគត ទីនេះនៅតែជា“ប្រភពកំណើន” និង“ប្រភពនៃការច្នៃប្រឌិតថ្មី”សម្រាប់ជំរុញសេដ្ឋកិច្ចពិភពលោកដដែល ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img