22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

បណ្ឌិត ញឹក ប៊ុនឆៃ ៖ លោកប្រកាន់ជំហរធ្វើនយោបាយ មិនញុះញង់ និងមិនជេរប្រមាថគ្នា

- Advertisement -spot_img

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអះអាងជាថ្មីថា គណបក្សរបស់លោក ប្រកាន់ជំហរធ្វើនយោបាយ ដោយមិនញុះញង់គ្នា មិនជេរប្រមាថគ្នា និងមិនលាបពណ៌គ្នា ជាដើម។ ការអះ អាងជាថ្មីនេះ បន្ទាប់ពីគណបក្សរបស់លោក បានរួបរួមគ្នាជាមួយគណបក្សកម្ពុជានិយម ដែលបង្កើតឡើងដោយអតីតតំណាងរាស្រ្ដ នៃអតីតគណបក្សសង្រ្គោះជាតិ។

លោក ញឹក ប៊ុនឆៃ បានថ្លែងក្នុងកម្មវិធីវេទិកាសាធារណៈ ស្ដីពី ”ប្រជាធិបតេយ្យសេរីកណ្ដាលនិយម” នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១ ខែមីនាថា គណបក្សខ្មែររួបរួមជាតិរបស់លោក ប្រកាន់យកគោលការណ៍បង្រួបបង្រួមផ្សះផ្សាជាតិ តាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយអហិង្សា ដោយមិនញុះញង់គ្នា មិនជេរប្រមាថគ្នា និងមិនលាបពណ៌គ្នា ជាដើម។

នៅក្នុងឱកាសនោះដែរ លោក ញឹក ប៊ុនឆៃ ក៏បានជម្រាបជូនសកម្មជន និងអ្នកគាំទ្ររបស់លោកអំពីការរួបរួមគ្នា រវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឬទ្ធិ ដែលបង្កើតឡើងដោយអតីតតំណាងរាស្រ្ដ នៃអតីតគណបក្សសង្រ្គោះជាតិ។

លោកថា កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២កន្លងទៅនេះ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានចុះកិច្ចព្រមព្រៀងបង្រួបបង្រួមគ្នាជាគណបក្សតែមួយ ដើម្បីបង្កើតគោលនយោបាយប្រជា ធិបតេយ្យសេរីកណ្ដាលនិយម។ លោក ញឹក ប៊ុនឆៃ បានឲ្យដឹងបន្តថា បន្ទាប់ពីគណបក្សទាំងពីរ បានបង្រួបបង្រួមគ្នាមក មានអតីតអ្នករាជានិយម និងអ្នកអតីតគណបក្សប្រឆាំង បានមកចូលរួមជាបន្តបន្ទាប់។

កាលពីថ្ងៃទី ២៨ ខែកុម្ភៈកន្លងទៅនេះ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានឲ្យដឹងថា លោក ង៉ោ គឹមជាង អតីតតំណាងរាស្ត្រខេត្តកំពង់ឆ្នាំង អាណត្តិទី ៥ (២០១៣) មកពីអតីតគណបក្សសង្គ្រោះជាតិ មួយរូបទៀត បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សខ្មែររួបរួមជាតិ។

កាលពីពេលថ្មីៗនេះដែរ អតីតតំណាងរាស្ត្រខេត្តព្រៃវែង អាណត្តិទី ៥ (២០១៣) នៃអតីតគណបក្សសង្រ្គោះជាតិ ៣រូប រួមមាន៖ លោក យ៉ែម បុញ្ញឫទ្ធិ , លោក ទួត ឃឿត និងលោក ឡាត់ លិតេយ្យ ក៏បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សខ្មែររួបរួមជាតិ ផងដែរ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img