26 C
Phnom Penh
Friday, September 20, 2024
- Advertisement -spot_img

បង្ក្រាបគ្រឿងញៀនជិត ៥គីឡូក្រាម និងចាប់ខ្លួនជនសង្ស័យ១នាក់ នៅកណ្តាលរាជធានីភ្នំពេញ

- Advertisement -spot_img

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការបង្ក្រាប និងបានដកហូតគ្រឿងញៀនជិត ៥គីឡូក្រាម នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយកម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីប្រឆាំងគ្រឿងញៀន ដែលទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នំា២០២២។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ច្រើននេះដឹកនាំដោយ លោក ពុធ ស៊ុនរស្មី នាយករងមន្ទីរ សហការពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចហាងលក់បាយ ផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថន ពុទ្ធារិទ្ធ(ស្វិត) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ។

ក្នុងការឆែកឆេរ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន អ៊ិចស្តាស៊ី(MDMA) ទម្ងន់សុទ្ធ ៣៣៦.៧៤ក្រាម, មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៦៥៩.៦៥ក្រាម, កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ២៨៥៥.៩៨ក្រាម, នីមេតាហ្សេប៉ាម(NIMETAZEPAM)ទម្ងន់សុទ្ធ ២៦១.៣៦ក្រាម។ សរុបទម្ងន់ ៤គីឡូក្រាម និង ១៧២.៦៥ក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img