20.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

បងតូចបងធំវៃគ្នា និងវាយកំទេចម៉ូតូ ផ្អើលកណ្តាលក្រុងកំពង់ឆ្នាំង

- Advertisement -spot_img

ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានសហការគ្នា ជាមួយនគរបាល ការិយាល័ព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ត សមត្ថកិច្ចនគរបាលមូលដ្ឋានស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅរសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៣បន្ទាប់ពីក្រុមជនទាំងនេះមានគ្នាប្រមាណ១០នាក់ បានប្រើអំពើហិង្សាស្ទាត់ កាប់ និង វាយកំទេចម៉ូតូជនរងគ្រោះ ដែលបានបង្ករឡើងកាលពី វេលាម៉ោង៣និង ៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ។

ដូចរូបភាពដែលបានថតនិងបង្ហោះក្នុងបណ្តាញសង្គមពីសកម្មភាពហឹង្សា ដែលបានកើតឡើង កាលពីរំលងអាធ្រាតុឈានចូលថ្ងៃទី ៦ ខែសីហា មានជនបង្ករ១ក្រុមមានគ្នាប្រមាណ ១០នាក់ បានប្រើហិង្សាវាយកំទេចម៉ូតូជនរងគ្រោះ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុខមុខហាងកាត់កញ្ចក់ លី ហុង ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ក្រោយមានបាតុភាពនេះកើតឡើង សមត្ថកិច្ច ក្រុងកំពង់ឆ្នាំង បានសហការគ្នា ជាមួយនគរបាលខេត្តធ្វើការស្រាវជ្រាវជាបន្ទាន់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ក្នុងចំណោយគ្នាជាច្រើននាក់ ។
ជនសង្ស័យ៣នាក់ ដែលបាននាំមកកាន់អធិការនគរបាលក្រុង ដើម្បីសាកសួរ មាន៖១ ឈ្មោះសំអុន សុវឌ្ឍនា ហៅវត្ត អាយុ១៦ឆ្នាំ មានទីលំនៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ,២ឈ្មោះ មាន ជីវ័ន្ត ហៅមាន់ អាយុ១៦ឆ្នាំ ទីលំនៅភូមិ ម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង និង៣ឈ្មោះ កែវ រតនា ហៅរ័ត្នតូច អាយុ១៤ឆ្នាំ ទីលំនៅភូមិប្អេរ សង្កាត់ប្អេរ។ ដោយឡែកជនសង្ស័យ៧ នាក់ទៀត បានរត់គេចខ្លួនដែលសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
ជុំវិញករណីនេះត្រូវបានសមត្ថកិច្ច ឲ្យដឹងថាកើតឡើងដោយសារទំនាស់ពាក្យសំដីគ្នា នៅក្នុងក្លឹប ច្រៀងរាំ ១កន្លែង ក្នុងសង្កាត់កំពង់ឆ្នាំង។ លុះក្រោយពេលជនរងគ្រោះ ឈ្មោះ ឡុង ឌីណា អាយុ៣០ ឆ្នាំ មានទីលំនៅ ភូមិអណ្តូងដូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ បានចេញពីក្លឹបត្រឡប់ទៅផ្ទះវិញ ក៍ ត្រូវជនសង្ស័យ ដែលមានគ្នាប្រមាណ១០ នាក់ បានស្ទាក់ព្រួតវាយ ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះរត់គេចខ្លួនរួច នៅសល់តែម៉ូតូ ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង 1C.6511 របស់ជនរងគ្រោះ ត្រូវជនដៃដល់កាប់ វាយ បណ្តាលឱ្យខ្ទេចតែម្តង។
ក្រោយការសាកសួរ សមត្ថកិច្ច នគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការបន្ត៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img