29 C
Phnom Penh
Thursday, March 13, 2025
- Advertisement -spot_img

នៅរដ្ឋ Florida នៃសហរដ្ឋអាមេរិក ខ្មាន់កាំភ្លើងបាញ់មនុស្ស៣នាក់ស្លាប់ដោយសារស្អប់ខ្ពើមពូជសាសន៍

- Advertisement -spot_img

អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ដោយមានការស្អប់ខ្ពើម ពូជសាសន៍ បានបាញ់ប្រហារផ្តាច់ជីវិតជនស្បែកខ្មៅចំនួន៣នាក់ នៅទីក្រុង Jacksonville នៃរដ្ឋ Florida ហើយ ក្រោយមកក៏បានបាញ់សម្លាប់ខ្លួនឯង។

ប៉ូលិសអាមេរិកបាននិយាយថា ជនសង្ស័យខាងលើដែលជាបុរសស្បែកសម្នាក់ ស្ថិតក្នុងវ័យខ្ទង់២០ឆ្នាំ មានពាក់អាវការពារ ហើយប្រដាប់ ដោយអាវុធវែងមួយដើមនិងអាវុធខ្លីមួយដើម នៅពេលដែលរូបគេបានបើកការវាយប្រហារ នៅក្នុងម៉ាតលក់សម្ភារៈ General Dollar មួយកន្លែង។ ប៉ូលិសអាមេរិកបានបន្តថា ការបាញ់ប្រហារនោះ មានគោលដៅលើក្រុមមនុស្សជាក់លាក់មួយ គឺក្រុមជនស្បែកខ្មៅ រីឯ ខាង FBI បាននិយាយថា ពួកគេនឹងបើកការស៉ើបអង្កេតលើករណីនេះ ក្នុងទម្រង់ជាបទឧក្រិដ្ឋស្អប់ខ្ពើមពូជសាសន៍។

គួរបញ្ជាក់ថា ជនរងគ្រោះ៣នាក់ ដែលបានបាត់បង់ជីវិត គឺ២នាក់ជាបុរសនិងម្នាក់ជាស្រ្តី។ ដោយឡែក ហាក់ដូចជាពុំមានអ្នករងរបួសនោះឡើយ។ ករណីខាងលើគឺជាករណីថ្មីចុងក្រោយគេ នៃអំពើហិង្សាដោយកាំភ្លើងក្នុងសប្តាហ៍នេះ នៅសហរដ្ឋអាមេរិក រួមមាននៅទីក្រុង Boston, Chicago និងនៅរដ្ឋ Oklahoma៕

ប្រភព ABC News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img