34.7 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

នោះកងទ័ពអ៊ុយក្រែនចាប់ផ្តើមហាត់ប្រើ រថក្រោះChallenger 2 នៅចក្រភពអង់គ្លេសហើយ

- Advertisement -spot_img

កងទ័ពអ៊ុយក្រែន បានទៅដល់ចក្រភពអង់គ្លេសហើយ ដើម្បីរៀនពីរបៀបប្រើ និងថែទាំរថក្រោះ ដែលទីក្រុងឡុងដ៍ សន្យាផ្តល់ទៅឲ្យទីក្រុងកៀវ ដើម្បីគាំទ្រការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងរុស្ស៊ី។

ក្រសួងការពារជាតិអង់គ្លេស បានបង្ហោះ Twitter កាលពីថ្ងៃអាទិត្យទី២៩ខែមករាថា “ក្រុមរថក្រោះអ៊ុយក្រែន បានមកដល់ចក្រភពអង់គ្លេសហើយ ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺនសម្រាប់ការបន្តប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងរុស្ស៊ី”។

ក្នុងការបង្ហោះនោះ ក៏មានភ្ជាប់ជាមួយនូវរូបថត២សន្លឹក ដែលបង្ហាញទាហានអ៊ុយក្រែន ចុះពីយន្តហោះផងដែរ។

កងទ័ពអ៊ុយក្រែន ចុះពីយន្តហោះកាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីការពារជាតិអង់គ្លេសមួយរូបបាននិយាយថា ប្រទេសរបស់លោកនឹងចាប់ផ្តើមការហ្វឹកហ្វឺននៅថ្ងៃចន្ទទី៣០ខែមករា។

គួរបញ្ជាក់ជាថ្មី អង់គ្លេស នឹងផ្តល់ រថក្រោះធុន Challenger 2 ដល់អ៊ុយក្រែន ហើយក្រោយមក សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ក៏ប្តេជ្ញាផ្តល់រថក្រោះទៅឲ្យទីក្រុងកៀវ ផងដែរ។

មុននេះ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំសហរដ្ឋអាមេរិក បានព្រមានថា រថក្រោះប្រយុទ្ធរបស់អាមេរិក ដែលបញ្ជូនទៅកាន់អ៊ុយក្រែន នឹងត្រូវបំផ្លាញដោយកងកម្លាំងរុស្ស៊ី។

លោក Anatoly Antonov និយាយថា វិធានការបញ្ជូនរថក្រោះទៅអ៊ុយក្រែន នឹងធ្វើឲ្យអាមេរិកចូលរួមមួយកម្រិតទៀតនៅក្នុងជម្លោះ៕

ប្រភព Express.com.uk ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img