32.1 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

នោះ នោះ…… អ្នកខ្លាំងពិភពលោកក៏មានបំណុលជាតិដែរ!! អាមេរិកមានបំណុល ៣១ ទ្រីលានដុល្លារជាលើកដំបូង

- Advertisement -spot_img

បំណុលជាតិសរុបរបស់អាម៉េរិកបានកើនលើសពី ៣១ ទ្រីលានដុល្លារជាលើកដំបូង កាលពីថ្ងៃអង្គារជាព្រឹត្តិការណ៍ហិរញ្ញវត្ថុដ៏អាក្រក់មួយ ដែលបានមកដល់ខណៈរូបភាពសារពើពន្ធរយៈពេល វែងរបស់ប្រទេសកំពុងងងឹត សូន្យឈឹងចំពេលមានការដំឡើងអត្រាការប្រាក់ ។

ការកើនហួសខ្ពស់បែបនេះ ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍របស់ ក្រសួងរតនាគារបានកើតឡើងក្នុងគ្រាមិនសមស្របខណៈ អត្រាការប្រាក់ទាបជាប្រវត្តិសាស្ត្រកំពុងត្រូវបានជំនួស ដោយការចំណាយលើការខ្ចីប្រាក់ខ្ពស់ជាងមុនខណៈធនាគារកណ្តាលអាម៉េរិក ព្យាយាមប្រយុទ្ធប្រឆាំង នឹងអតិផរណាយ៉ាងរហ័ស ។

ខណៈ កម្រិតខ្ចីប្រាក់បំបែកឯតទគ្គកម្មរបស់រដ្ឋាភិបាលដើម្បី ប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ១៩ និងការកាត់បន្ថយពន្ធផ្នែក ហិរញ្ញវត្ថុត្រូវបានអ្នកបង្កើតគោលនយោបាយមួយចំនួនមើលឃើញថាអាចលៃលកបានអត្រាការប្រាក់ខ្ពស់កំពុងធ្វើឱ្យបំណុលរបស់ អាម៉េរិកកាន់តែថ្លៃជាងមុនទៅតាមពេលវេលា ។

លោក ម៉ៃឃើល ភីតធឺសុន (Michael Peterson) នាយកប្រតិបត្តិ នៃមូលនិធិ Peter G. Peterson ដែលជំរុញការកាត់បន្ថយ ឱនភាពបាននិយាយថា ” ការព្រួយបារម្ភជាច្រើន ដែលយើងមានអំពីវិថីបំណុលរបស់យើងកំពុងចាប់ផ្តើមបង្ហាញខ្លួនឯងខណៈ យើង បង្កើនទាំងបំណុលរបស់យើង និងបង្កើនទាំងអត្រាការប្រាក់របស់យើង ។ មនុស្សច្រើនពេកណាស់ជិះសេះ លែងដៃ អំពីវិថីបំណុលរបស់ យើងមួយផ្នែកគឺ ដោយសារអត្រាទាបខ្លាំងនាពេលកន្លងមក ” ។

តួលេខថ្មីនេះ បានកើតឡើងនៅពេលវេលា ដែលសេដ្ឋកិច្ចងាយប្រែប្រួលក្នុងពេលដែលវិនិយោគិនកំពុងផ្លាស់ប្តូរការគិត ភ្លាមៗរវាង វិបត្តិសេដ្ឋកិច្ច សកល និងសុទិដ្ឋិនិយម ដែលគេបញ្ចៀស មិននិយាយ ៕

ប្រភព Forbes ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img