29.1 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

នោះ!!! ចិន ហ៊ានព្រមាន ណាតូ

- Advertisement -spot_img

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីថ្ងៃពុធថា អង្គការណាតូត្រូវតែស្ថិតនៅក្នុងព្រំដែនភូមិសាស្រ្តរបស់ខ្លួន និងមិនត្រូវធ្វើអ្វីលើសពីសិទ្ធិអំណាចរបស់សម្ព័ន្ធភាព ដោយការដាក់ច្បាប់របស់ខ្លួនលើរដ្ឋផ្សេងទៀត ដូចដែលបានព្យាយាមធ្វើ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់មកនោះទេ ។

កាលពីថ្ងៃចន្ទ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ទីក្រុងប៉េកាំងកំពុងស្វែងរកការពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក៏ដូចជា ខ្សែសង្វាក់ផ្គត់ផ្គង់ និងវិស័យឧស្សាហកម្មសំខាន់ៗនៃប្រទេសលោកខាងលិច ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Zhao បានច្រានចោលការចោទប្រកាន់របស់លោក Stoltenberg ដោយនិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើតកិច្ចសហប្រតិបត្តិការជាវិជ្ជមាន និងស្មើភាពជាមួយបណ្តាប្រទេស និងសហគ្រាសនៅក្នុងតំបន់ផ្សេងៗ រួមទាំងរដ្ឋសមាជិកណាតូផងដែរ ។

ទន្ទឹមនឹងនេះ លោក Zhao បញ្ជាក់ទៀតថា ការនាំយកនូវភាពខុសគ្នាខាងមនោគមវិជ្ជា និងប្រព័ន្ធតម្លៃ ក៏ដូចជាការគូសបន្ទាត់បែងចែកនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នឹងមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងក្លាយទៅជាសកម្មភាពប្រឆាំងផងដែរ ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img