26.9 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

នាយករដ្ឋមន្ត្រីថៃ១៦ពាន់លានដុល្លារអាមេរិកជូនប្រជាពលរដ្ឋ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

- Advertisement -spot_img

ប្រទេសថៃ នឹងផ្តល់រូបិយប័ណ្ណឌីជីថលចំនួន ៥៦០ពាន់លានបាត ឬស្មើនឹង ១៦ពាន់លានដុល្លារ ដល់មនុស្សពេញវ័យចំនួន ៥៥លាននាក់ ក្នុងរយៈពេលប្រាំមួយខែខាងមុខ ដើម្បីជំរុញតម្រូវការ និងការវិនិយោគក្នុងស្រុក ខណៈដែលនាយករដ្ឋមន្ត្រីថ្មី លោក Srettha Thavisin មានគោលបំណងស្តារសេដ្ឋកិច្ចដែលធ្លាក់ចុះ ជាអាទិភាពរបស់រដ្ឋាភិបាលរបស់លោក។

ជនជាតិថៃទាំងអស់ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ នឹងទទួលបានរូបិយប័ណ្ណឌីជីថលចំនួន ១០,០០០បាតក្នុងម្នាក់ៗ (ប្រហែល ២៨០ដុល្លារអាមេរិក) ដែលអាចប្រើដើម្បីទិញទំនិញ និងសេវាកម្មជាក់លាក់នៅក្នុងសង្កាត់របស់ខ្លួន ក្នុងរយៈពេលជាក់លាក់មួយ។

ថ្លែងនៅក្នុងក្នុងសេចក្តីថ្លែងការណ៍ស្តីអំពីគោលនយោបាយ របស់រដ្ឋាភិបាលលោកទៅកាន់សភានៅថ្ងៃចន្ទនេះ លោកបានមានប្រសាសន៍ដូច្នេះថា «ការផ្តល់រូបិយប័ណ្ណឌីជីថលចំនួន ១០,០០០បាតក្នុងម្នាក់ៗ ទៅកាន់ស្រុកផ្សេងៗនៅកម្រិតមូលដ្ឋាន នឹងជំរុញសេដ្ឋកិច្ច បង្កើតការងារ និងសកម្មភាពសេដ្ឋកិច្ច ហើយរដ្ឋាភិបាលក៏នឹងទទួលបានប្រាក់ចំណូលផងដែរ»។

នាយករដ្ឋមន្ត្រីថ្មីរបស់ថៃរូបនេះ ក៏បានសន្យានឹងកាត់បន្ថយតម្លៃថាមពលក្នុងពេលឆាប់ៗនេះ និងផ្តល់ការផ្អាកបំណុលដល់កសិករ និងអាជីវកម្មខ្នាតតូចដែលប្រឈមនឹងបន្ទុកប្រាក់កម្ចីផងដែរ។

កិច្ចប្រជុំការងារលើកដំបូងរបស់រដ្ឋាភិបាល លោក Srettha នៅថ្ងៃពុធសប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងអាចមានការចុះហត្ថលេខាលើវិធានការមួយចំនួន ដែលបានលើកឡើងដោយនាយករដ្ឋមន្ត្រីនៅក្នុងសភានៅថ្ងៃនេះ។

កម្មវិធីកាបូបឌីជីថល ឬផ្តល់រូបិយប័ណ្ណឌីជីថលដល់ប្រជាជននេះ ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងអំឡុងត្រីមាសទី១ គឺជាការសន្យាដ៏សំខាន់ដែលធ្វើឡើងដោយគណបក្សភឿថៃរបស់ លោក Sritha មុនពេលការបោះឆ្នោត៕

ប្រភព Bloomberg.com ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img