27.5 C
Phnom Penh
Saturday, September 5, 2026
- Advertisement -spot_img

នគរបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីលួចទ្រព្យសម្បត្តិ!

- Advertisement -spot_img

មណ្ឌលគិរី ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចយកកាបូបយួរដៃ ដែលមានទ្រព្យសម្បត្តិ និងទូរស័ព្ទដៃទំនើប នៅចំណុចឃ្លាំងស្តុកទុរេន ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។ លោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត និងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញក្រុង ចុះស្រាវជ្រាវករណីលួច កាលពីវេលាម៉ោងប្រហែល ១៥:៣០នាទី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ហើយរត់គេចខ្លួន។

លោកអធិការបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូចេញពីឃុំពូជ្រៃ សំដៅមកទីរួមខេត្តមណ្ឌលគិរី តែដោយសារមេឃភ្លៀងខ្លាំង ជនសង្ស័យក៏បានឈប់ម៉ូតូជ្រកភ្លៀងនៅខាងមុខឃ្លាំងស្តុកទុរេនមួយកន្លែង ដោយមានការអនុញ្ញាត និងហៅឱ្យចូលជ្រកពីម្ចាស់ឃ្លាំង។ ក្រោយមក ឆ្លៀតឱកាសពេលម្ចាស់ឃ្លាំងទាំងពីរនាក់ដើរចូលទៅខាងក្នុង និងឃើញស្ងាត់គ្មានមនុស្ស ជនសង្ស័យក៏បានលួចយក ជននេះបានលួចកាបូបយួរដៃពណ៌ប្រផេះ ១ ដែលដាក់នៅលើតុមុខទ្វារឃ្លាំង រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។នៅក្នុងកាបូបនោះ ជនរងគ្រោះបានបាត់បង់ប្រាក់សុទ្ធជាង ២០ម៉ឺនរៀល, ទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 16 Pro Max ពណ៌ទឹកដោះគោ, ព្រមទាំងឯកសារ និងសម្ភារប្រើប្រាស់មួយចំនួន។

ករណីទី២,ជននេះនៅពេលព្រឹក បានចូលលួចកាបូបនៅចំណុចតូបលក់ទំនិញនៅជិត ភីដូម៉ា ក្នុងភូមិអូរស្ពាន បានលុយចំនួនបីលានរៀល និងទូរស័ព្ទពីរគ្រឿង ដែលម្ចាស់កំពុងរវល់ការងារ ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនទៅសម្ងំនៅផ្ទះសំណាក់ ក្នុងសង្កាត់ស្ពានមានជ័យ រួចបន្តធ្វើដំណើរទៅកាន់ក្រុងបានលុង ខេត្តរតនគិរី ដើម្បីព្យាយាមយកទូរស័ព្ទដែលលួចបានទៅឱ្យជាងដោះលេខកូដ និងយកប្រាក់ដែលលួចបានទៅទិញសម្លៀកបំពាក់ ជួសជុលម៉ូតូ ទិញថ្នាំញៀន និងលេងល្បែងអនឡាញរហូតអស់ពីខ្លួន។

លោក កាន់ ពេញ បានឱ្យដឹងថា ដោយមានកិច្ចសហការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ លុះដល់ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦  ពេលដែលជនសង្ស័យត្រឡប់ទៅសួរជាងទូរស័ព្ទនៅផ្សារបានលុង ខេត្តរតនគិរី កម្លាំងសមត្ថកិច្ចក៏បានចុះឃាត់ខ្លួនជនសង្ស័យបានតែម្តង។ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ១. ទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 16 Pro Max ពណ៌ទឹកដោះគោ (របស់ជនរងគ្រោះ)។


២. ម៉ូតូ ១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ គ្មានផ្លាកលេខ (មធ្យោបាយជិះធ្វើសកម្មភាពរបស់ជនសង្ស័យ)។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ រៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយៈសំនៀង គិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img