បៀតបៀន កិរិយាសព្ទៈ ជ្រៀតបៀត, យាយី, ធ្វើទុក្ខធ្វើអ្នកដទៃឲ្យបានសេចក្ដីក្ដៅក្រហាយ
កុំបៀតបៀនគេ . . .
ភាសាអង់គ្លេសហៅថា To molest :
- to attack sb, especially a child sexually
វាយប្រហារអ្នកណាម្នាក់ជាពិសេសកុមារ តាមផ្នែកផ្លូវភេទ - to attack someone physically
វាយប្រហារអ្នកណាម្នាក់លេីរូបកាយ
“តាមផ្លូវភេទ ” និង “លេីរូបរាងកាយ” សុទ្ធសឹងតែបញ្ជាក់ នូវសកម្មភាពដោយផ្ទាល់ទៅលេីអ្នកណាម្នាក់…….
បៀត កិរិយាសព្ទៈ អែបប្រប, នែបជិត
ឈរបៀតគ្នា, ដាក់បៀតគ្នា ។
យោងតាមពាក្យ “បៀត” ដែលបញ្ជាក់នូវ “ភាព នែបជិត ” វាហាក់បីដូចជាមិនត្រឹមត្រូវទេដឹង ដែលគេបានប្រេីពាក្យថា “បៀតបៀនតាមអនឡាញ” នោះ ព្រោះអនឡាញមានន័យថា “ពីចម្ងាយតាមប្រព័ន្ធអុិនធេីណេត” ទេ តើ …
សូមមេត្តាជួយពិចារណាតាមការគួរផងចុះ…
ឯកសារយោង ៖
- វចនានុក្រម របស់ សម្ដេច ព្រះ សង្ឃ រាជ ជួន ណាត ជោតញ្ញាណោ
- វចនានុក្រម ខ្មែរ -អង់គ្លេស
- Oxford Advanced Leaner’s Dictionary
- Gordon W. Brown Legal Terminology
ដោយគីរីដងរែក