24.1 C
Phnom Penh
Monday, November 11, 2024
- Advertisement -spot_img

ធម្មទាននៃការរៀនពាក្យខ្មែរ

- Advertisement -spot_img

ក្នុងភាសាខ្មែរ យេីងសង្កេតឃេីញមានពាក្យបាលីសំស្រ្កឹតជាច្រេីន ហេីយវាមានឯកសារខ្លះបានអះអាងថា ពាក្យបាលីសំស្រ្កឹតមានរហូតទៅដល់ ៩០% នៅក្នុងភាសាខ្មែរទៅទៀត ហេីយ ពាក្យ បាលី សំស្ក្រឹត បាន រលាយ ចូល ក្នុង ពាក្យ ខ្មែរ រហូត ដល់ យេីង លែង ចាប់ អារម្មណ៍ ថា តើ វា គឺ ជា ពាក្យ ខ្មែរ ឬបាលី សំស្ក្រឹត ទៅហេីយ …

នៅចុងទសវត្សរ៍ ១៩៦០ វាមានក្រុមអ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរខ្លះ បានខិតខំលុបបំបាត់ពាក្យបាលីសំស្រ្កឹតចេញពីភាសាខ្មែរ។

សម្ដេចព្រះសង្ឃរាជ ជួន ណាត បានមានព្រះរាជឱង្ការថា៖

-” យេីងមិនអាចលុបបំបាត់ពាក្យបាលីសំស្រ្កឹតចេញបាននោះទេ ព្រោះបេីយេីងលុបចេញ នោះខ្មែរនឹងមិនអាចនិយាយទាក់ទងគ្នាបានឡេីយ។

ឧទាហរណ៍៖ តេីអ្នកសុខសប្បាយឬទេ?

ក្នុងសំណួរនេះ វាមានពាក្យ “សុខ” និង “សប្បាយ” ដែលជាពាក្យបាលីសំស្រ្កឹតចំនួនពីរម៉ាត់ រួចស្រេចទៅហេីយ ហេីយបេីយេីងមិនប្រេីពាក្យបាលីសំស្រ្កឹត តេីយេីងនឹងសួរគ្នាទៅតាមរបៀបណាទៅ? “

ក្រុមអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរនៅក្នុងគណៈកម្មការខេមរយានកម្ម ក៏បានប្រឹងប្រែងកែពាក្យ ដែលគេស្គាល់ និងប្រេីថ្នឹកដៃរួចស្រេចទៅហេីយ ដែរ ដូចជា៖

  • “ជាតូបនីយកម្ម” ទៅជា “ជាតិ កម្ម” ទៅវិញ

ប៉ុន្តែក្នុងនាមជាអ្នកសិក្សាភាសាខ្មែរ យេីងសូមសួរដូចឆោតថា តេីការកែពាក្យនេះ បានផលប្រយោជន៍អ្វី? ដ្បិតពាក្យ “ជាតិ” និង “កម្ម” នៅតែជាពាក្យបាលីសំស្រ្កឹតដដែលទេតេី?

ឯកសារយោង ៖

  • បទសម្ភាសន៍ និងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
  • វេយ្យាករណ៍ភាសាខ្មែររបស់សាស្ត្រាចារ្យ ឃឹន សុខ
    ដោយ គីរីដងរែក
- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img