សម្ដីនិយាយខ្លះ អាចប្រេីដេីម្បីនិយាយឲ្យមនុស្សយល់គ្នា ដោយសេចក្ដីសង្ខេបបាន តែមនុស្សខ្មែរខ្លះ បែរជាបានយកសម្ដីនិយាយទាំងនោះ យកមកសរសេរ ដែលវាអាចធ្វេីឲ្យអ្នកអានមានការយល់ច្រឡំនូវគំនិត និងឥរិយាបថរបស់អ្នកសរសេរទៅវិញនោះទេ…
ខ្ជិល(គុណសព្ទ) ដែលមិនចូលចិត្តធ្វើការ ឬ ធុញទ្រាន់ ស្អប់ការងារ ។ ពាក្យផ្ទុយ ឧស្សាហ៍ ។
យេីងច្រេីនប្រេីពាក្យ”ខ្ជិល”នេះខុស ដែលវាហាក់បីដូចជាបង្ហាញឲ្យជនបរទេសយល់ថា យេីងជាមនុស្សមិនឧស្សាហ៍ …ជាមនុស្សមិនមានការព្យាយាម ខិតខំ និងប្រឹងប្រែងទាល់តែសោះ ដ្បិតយេីង”ខ្ជិល”…
ជំនួសឲ្យសម្ដីថា “យេីងខ្ជិលឈ្លោះ” យេីងគួរប្រេីពាក្យថា “យេីងមិនចង់ឈ្លោះ “
យេីងខ្ជិលប្រកាន់ច្រេីន > យេីងមិនចូលចិត្តប្រកាន់ ច្រេីន
យេីងខ្ជិលតាមដានរឿងរបស់គេ > យេីងមិនចង់តាមដាន រឿងរបស់គេ
យេីងខ្ជិលរវល់រឿងរបស់គេ > យេីងមិនរវល់នឹងរឿងរបស់គេ…
ឯកសារយោង៖ វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
ដោយ៖ គីរីដងរែក ច្បាស់ដូចថ្ងៃ