យេីងរកពាក្យនេះ មិនឃេីញមាននៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត នោះទេ…
ប្រសិនបេីយេីងបានអានរឿងប្រលោមលោក ឬ អត្ថបទនានា នៅក្នុងសម័យមុន នោះយេីងប្រាកដជាបានជួបពាក្យ “សុីវីល័យ ឬ សុីវីឡៃ” នេះជាញឹកញាប់មិនខានឡេីយ…
អ្នកនិពន្ធទាំងឡាយបានប្រេីពាក្យនេះ ក្នុងន័យថា ជឿនលឿន ទាន់សម័យ ឬប្រកបដោយអារ្យធម៌…
តេីពាក្យនេះ មានប្រភពមកពីណា?
តាមការសិក្សាស្រាវជ្រាវ យេីងរកឃេីញថា មុនសម័យសង្គមរាស្រ្តនិយម អ្នកនិពន្ធជាច្រេីននាក់បានចេញពីប្រភពខេត្តបាត់ដំបង ដែលស្ថិតជាប់នឹងព្រំដែនខ្មែរ-សៀម។ សៀមច្រេីនតែយកពាក្យបរទេសមកប្រេីដោយផ្ទាល់ ដោយសៀមមិនព្យាយាមបកប្រែពាក្យទាំងនោះឡេីយ។
ឧទាហរណ៍៖
Civilized > ศิวิไลซ์ ជឿនលឿនទាន់សម័យ
Lotion > โลชั่น ម្សៅទឹកសម្រាប់លាបស្បែក
Corruption > คอรัปชั่น អំពេីពុករលួយ
យោងតាមការសិក្សាខាងលេី យេីងអាចសន្មតបានថា ពាក្យ “សុីវីល័យ” នេះ ប្រហែលជាអ្នកនិពន្ធខ្មែរនាសម័យមុន បានយកពាក្យសៀមមកប្រេីហេីយ…
ឯកសារ យោង ៖ វចនានុក្រម របស់ សម្ដេច ព្រះ សង្ឃ រាជ ជួន ណាត ជោតញ្ញាណោ។
ដោយ៖ គីរីដងរែក