ក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ ត្រូវបានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ( Wonders of the Mekong ) សង្កេតឃើញ ថា ធនធានជលផលធម្មជាតិកម្ពុជាមានការថយចុះខ្លាំងដែលមិនអាចផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនបានគ្រប់គ្រាន់ឡើយ ។
មូលហេតុដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានជលផលធម្មជាតិត្រូវបានបង្ហាញក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី៩ ខែកញ្ញា ថាបណ្ដាលមកពីការប្រែប្រួលអាកាសធាតុការផ្លាស់ប្តូររបបទឹកជន់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ការបំផ្លាញប្រព័ន្ធអេកូឡូស៊ី ធម្មជាតិការកាប់ឬការដុ បំផ្លាញព្រៃលិចទឹក ដែលជាជម្រកមច្ឆជាតិ និងការចាក់លុបសមុទ្រ និងបឹងជាដើម ។
ក្នុង របាយការណ៍បាននិយាយថា ៖ « កម្ពុជាជា ប្រទេសមានបឹងទន្លេសាបដ៏ធំ ល្វឹងល្វើយ ទន្លេមេគង្គស្ទឹងបឹងបួរ ដែលបានផ្គត់ផ្គង់ត្រី រាប់សែនតោនសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ ។ ប៉ុន្តែបច្ចុប្បន្នត្រូវបានគេទទួលស្គាល់ថាធនធានធម្មជាតិទាំងនោះមួយ ចំនួនធំមិនបាននៅសម្រាប់ផ្គត់ផ្គង់ដល់យើងទៀតឡើយ គឺវាបានបាត់បង់អស់ហើយ ហើយមួយចំនួនទៀតកំពុងរងគ្រោះជិតផុតពូជ នៅសល់បរិមាណតិចតួចប៉ុណ្ណោះសម្រាប់ផ្គត់ផ្គង់ដល់សព្វថ្ងៃ » ។
ទោះយ៉ាងណាគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គមិនបានបញ្ជាក់ពីស្ថិតិដែល ធ្លាក់ចុះឬបាត់បង់ធនធានជលផលធម្មជាតិនៅក្នុងរបា ការណ៍របស់ខ្លួននោះទេដោយគ្រាន់ និយាយថាដើម្បីការងារអភិរក្សត្រីទាំងនោះខ្លួនបានប្រមូលកូនត្រីពីទន្លេមេគង្គរួមទាំងកូនត្រីគល់រាំង និងត្រីរាជ ពីប្រជាជនមកបំប៉នក្នុងស្រះ ហើយប្រលែងចូលទៅក្នុងបឹងធម្មជាតិវិញ ។
គម្រោងអច្ឆរិយភាព នៃទន្លេមេគង្គបន្ថែមថា ៖ « ការបង្កាត់ភ្ញាស់ត្រីមេពូជប្រមូលបានពី ធម្មជាតិ នឹង ធ្វើឡើង ដើម្បីបានកូនត្រី ដែលមានសុខភាពល្អសម្រាប់ លែងចូលក្នុងធម្មជាតិវិញ និងផ្គត់ផ្គង់ដល់វារីវប្បករ សម្រាប់ការ ចិញ្ចឹម។ត្រីមេពូជធម្មជាតិដែលប្រមូល បានត្រូវបានឧបត្ថម្ភដល់មជ្ឈមណ្ឌល និងវិទ្យាស្ថានសម្រាប់រក្សាទុកប្រើប្រាស់ទៅថ្ងៃខាងមុខផងដែរ » ។
លោក អុឺង ទ្រី អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកសារព័ត៌មានគីរីដងរែក ពីម្សិលមិញថា ទិន្នផលជលផលក្នុងប្រទេសកាលពីឆ្នាំ២០២១ ពិតជាមានការធ្លាក់ចុះពិតមែនប៉ុន្តែក្នុងឆ្នាំ២០២២ នេះត្រូវបានព្យាករថា អាចនឹងកើនឡើងមកវិញក្រោយការបូកសរុបស្ថិតិនៅចុងឆ្នាំនេះ ។
លោកនិយាយថា មូលហេតុទន្និផលត្រីមានការធ្លាក់ចុះកាលពីឆ្នាំ ២០២១ គឺ ដោយសារតែបញ្ហាទឹកមានតិចនៅឆ្នាំនោះ ។ ប៉ុន្តែទោះ ទិន្នផលត្រីទឹកសាបមានការធ្លាក់ចុះតែទិន្នផលត្រីទឹកប្រៃឬ ទិន្នផលត្រីសមុទ្រមានការកើនឡើង ។
លោកបន្តថា ៖ « ទិន្នផលត្រីសម្រាប់ឆ្នាំ ២០២២ នេះមិនទាន់ដឹងនៅឡើយទេ ហើយត្រូវរងចាំរហូតដល់ចុងឆ្នាំនេះ ទើបលទ្ធផលបូកសរុប ស្ថិតិ បង្ហាញឱ្យដឹងព្រោះកិច្ចការងារនេះមួយឆ្នាំ ត្រូវបូកសរុបម្ដងប៉ុណ្ណោះ ។ ដូច្នេះ យើងមិនទាន់អាចនិយាយបាននោះទេ » ។
ទោះជាយ៉ាងណាក៏ដោយ បើតាមការព្យាកររបស់លោក អុឹង ទ្រី បានបង្ហាញថា ទិន្នផលត្រី ទឹកសាប អាចនឹងមានការកើតឡើងមក វិញនៅឆ្នាំ ២០២២ នេះ ។ លោកនិយាយ ថាមូលហេតុ ដែលអាច នឹងកើនឡើងនោះគឺដោយសារតែឆ្នាំនេះមានទឹកច្រើនជាង ឆ្នាំ២០២១ ។ ម្យ៉ាងទៀត សម្រាប់ឆ្នាំនេះបទល្មើសនេសាទ ដោយខុសច្បាប់ ក៏ មានការធ្លាក់ចុះជាខ្លាំងក្រោយក្រសួងបានរឹតប្ដឹងការអនុវត្តទៅ តាមគោលដ សំខាន ៗ ៕




ដោយគីរីដងរែក




