23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនបាននិយាយថាជនស៊ីវិលរាប់សិបនាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Gaza

- Advertisement -spot_img

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានឱ្យដឹងថា ជនស៊ីវិលរាប់សិបនាក់បានស្លាប់ និងរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងហ្គាហ្សាកាលពីថ្ងៃចន្ទ។

ទីភ្នាក់ងារនេះបាននិយាយថាសាក្សីយ៉ាងហោចណាស់”ជនស៊ីវិល25នាក់ត្រូវបានសម្លាប់”ហើយអ្នកផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ផ្លោងរបស់អ៊ីស្រាអែលទៅលើផ្ទះគ្រួសារមួយនៅក្នុងសង្កាត់ al-Tuffah ភាគខាងកើតនៃទីក្រុង Gaza ។CNN មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍របស់ WAFA បានទេ។

យោងតាមអ្នកកាសែត WAFA លោក Khader Zaanoun ដែលបានឃើញអ្នករងរបួសមកដល់ ហើយបានទាក់ទងជាមួយCNNពីមន្ទីរពេទ្យតាមរយៈសារអត្ថបទមានមនុស្សរងរបួសជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Al-Shifa។

កាលពីព្រឹកថ្ងៃចន្ទ លោក Zaanoun បានប្រាប់ CNN ថា កងកម្លាំងអ៊ីស្រាអែលបាន “លុកលុយ” សង្កាត់ Al-Rimal នៃទីក្រុង Gaza “ពីទិសដៅជាច្រើន” ហើយបាននៅជុំវិញវា រួមទាំងមន្ទីរពេទ្យ Al-Shifa ផងដែរ។លោកZaanounបាននិយាយថា”រថយន្តសង្គ្រោះកំពុងប្រឈមមុខនឹងការលំបាកធំក្នុងការផ្លាស់ទី និងប្រតិបត្តិការដោយសារតែការបាញ់ផ្លោងកាំភ្លើងធំ និងការឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល។

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img